Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសពីរនាក់ ជិះម៉ូតូសង់កូរ៉េកញ្ចាស់មួយគ្រឿង ឌុកគ្នាបញ្ច្រាសទិសដៅចរាចរណ៍ ជ្រុលបុករថយន្ដកាមរីបាឡែន បណ្ដាលឲ្យខូចខាតបន្តិចបន្តួច ហើយមិនទទួលខ្លួនខុស បែរជារករឿង និងវាយម្ចាស់រថយន្ដថែមទៀត ធ្វើឲ្យអ្នកដែលនៅជិតកន្លែងកើតហេតុ ទ្រាំមិនបាននាំគ្នាដេញវាយតែសំណាងល្អរត់គេចខ្លួនទាន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កជាអំពើហិង្សាខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១៖៤០នាទីយប់ ថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៦៣ កែងមហាវិថីព្រះសីហនុ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញភាគីរថយន្ដម៉ាក កាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AS-8913 បើកចេញពីផ្លូវព្រះសីហនុ ឡើងផ្លូវលេខ៦៣ ទិសដៅពីត្បូងទៅជើង ប៉ុន្តែគ្រាន់តែបើកឆ្លងផ្លូវបានបន្តិច ក៏ត្រូវម៉ូតូម៉ាក សង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AD-8089 ជិះដោយបុរសពីរនាក់ ធ្វើដំណើរបញ្ច្រាសទិសដៅចរាចរណ៍ រួចជ្រុលបុករថយន្ដចំពីមុខបណ្ដាលឲ្យដួលខូចខាតបន្តិចបន្តួច។ ក្រោយពីបង្កហេតុហើយ ជនបង្កមិនត្រឹមតែមិនទទួលខ្លួនខុសទេ ថែមទាំងរករឿង និងវាយទៅលើម្ចាស់រថយន្ដថែមទៀត ធ្វើឲ្យអ្នកដែលនៅក្បែរកន្លែងកើតហេតុ ខឹងនាំដេញវាយបុរសទាំងពីរនាក់នោះ តែសំណាងល្អរត់គេចខ្លួនទាន់ពេល។

ក្រោយពីកើតហេតុ ម្ចាស់រថយន្ដសុំយករថយន្ដរបស់ខ្លួនទៅផ្ទះវិញ ចំណែកម៉ូតូបង្ក ត្រូវម្ចាស់រថយន្ដសុំឲ្យសមត្ថកិច្ចយកទៅរក្សាទុក ដោះស្រាយតាមផ្លូវច្បាប់ ពីព្រោះម្ចាស់បានរត់គេចខ្លួនបាត់ស្រមោលហើយ៕

វិដេអូ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor