Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កំពង់ចាមៈ រន្ធត់ទាំងព្រឹក… រថយន្តឡង់គ្រីស័រមួយគ្រឿង បើកបរខ្វះការប្រយ័ត្ន បោលទៅបុកម៉ូតូ១គ្រឿងទាំងកំរោល បណ្ដាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ កាលពីវេលាម៉ោង៦៖១០នាទីព្រឹក នៅថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៧៧.៧៨ ភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់រាចរចណ៍នេះ បង្កឡើងដោយរថយន្ត១គ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AC-5568 អ្នកបើកបរមិនស្គាល់ឈ្មោះ បើកពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកម៉ូតូ១គ្រឿង ម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1S-9402 បើកបរដោយឈ្មោះ នៅ គីមរិន ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម បើកស្របទិសពីលិចទៅកើតបត់ឆ្វេង (អត់ពាក់មួកសុវត្ថិភាព) រងរបួសធ្ងន់។ ចំណែកអ្នករួមដំណើរពីក្រោយឈ្មោះ ហុក សាយ ភេទស្រី ស្លាប់នៅកន្លែងកើតហេតុ ។

សមត្ថកិច្ចបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យខូចរថយន្ត១គ្រឿង និងម៉ូតូ១គ្រឿង លក្ខណៈស្រាល ។

បច្ចុប្បន្ន រថយន្តនិងម៉ូតូត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានគរបាលស្រុកជើងព្រៃ ចំណែកសាកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor