Sponsor
អាម៉ាប៉ាប៉ាញ៉ូស

នៅល្ងាចថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក​ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨នេះ លោក ចាងហ្វាង កាសែតសម្លេងស្នេហាជាតិ សាន្ត ប៊ុនធឿន បានធ្វើដំណើរទៅដល់ទីរួមខេត្តក្រចេះ ដើម្បីផ្ដិតយកព័ត៌មានផ្ទាល់ទាក់ទងនឹងប្រជាពលរដ្ឋពុលស្លាប់។

ក្រោយលោកធ្វើដំណើរទៅដល់ខេត្តក្រចេះ លោក ក៍បានទៅដល់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីធ្វើការសម្ភាសន៍ជាមួយលោក  ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ តែអ្វីៗហាក់ធ្វើឲ្យលោក ចាងហ្វាង ខកចិត្តដោយសារតែខំធ្វើដំណើររាប់រយគីឡូមែត្រ ដើម្បីផ្ដិតយកព័ត៌មានផ្ទាល់ សម្ដីផ្ទាល់ពីលោកប្រធានមន្ទីរ តែបែរជាលោក ប្រធានមន្ទីរឲ្យលោកសាន្ត ប៊ុនធឿន និងប្រជាពលរដ្ឋ ទៅអាននៅក្នុងសារព័ត៌មាន FreshNews ទៅវិញ។

លោក ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ

វីដេអូកិច្ចសម្ភាសន៍លោក សាន្តប៊ុនធឿន និងលោក ប្រធានមន្ទីរ ៖

បន្ទាប់ពីចប់ការផ្សាយផ្ទាល់នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ លោក ក៍បានធ្វើការរិះគន់ខ្លាំងៗតែម្ដងចំពោះការឆ្លើយរបស់ប្រធានមន្ទីរនឹងអ្នកសារព័ត៌មានបែបនេះ។

ក្នុងនោះដែរលោកក៍បានរិះគន់អំពីបញ្ហាដាច់ចរន្តអគ្គិសនីផងដែរ ខណៈជាមន្ទីរពេទ្យរដ្ឋ ពេទ្យបង្អែកខេត្តទាំងមូលបែរជាងងឹតដូចតាមជនបទទៅវិញ។

សូមទស្សនាខ្លឹមសារទាំងស្រុងពីលោក សាន្ត ប៊ុនធឿនខាងក្រោមទាំងអស់គ្នា ៖

លោកសាន្ត ប៊ុនធឿន Live វីដេអូនិយាយបន្ថែម៖

ទាក់ទងនឹងព័ត៌មានខាងលើនេះក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានជុំវិញលទ្ធផលផ្លូវការ នៃការធ្វើតេស្តពិសោធន៍ទឹក ដែលពលរដ្ឋប្រើប្រាស់នៅខេត្តក្រចេះ មានសារធាតុគីមីសម្លាប់ស្មៅ និងសម្លាប់សត្វល្អិតកម្រិតខ្ពស់

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor