header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំងៈ មនុស្ស២នាក់ បានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ២គ្រឿង បុកគ្នាពេញទំហឹង កាលពី​វេលាម៉ោង១២និង១០នាទី ថ្ងៃត្រង់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវកោង ខាងមុខវត្តយាយទេព ស្ថិតក្នុង ភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំ ក្រុង/ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចចរាចរណ៍ក្រុងកំពង់ឆ្នាំង ដែលចុះដល់កន្លែងកើតហេតុ បានឲ្យ​ដឹងថា ម៉ូតូហុងដាសេ១២៥ សេរី២០១២ ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ឆ្នាំង ១D-៤៣៩៦ បើកបរដោយឈ្មោះ អ៊ុល វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង ទិសដៅពីលិចទៅ​កើត បញ្ច្រាសគ្នាជាមួយនឹងម៉ូតូគុបមូល ពណ៌ស្លែ ពាក់ស្លាកលេខ ចាស់ ក ០៩៧៦ កំពង់ឆ្នាំង១ បើកបរដោយឈ្មោះ ណាំ សេតភា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅក្នុងភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មកត្រង់ចំណុចកើតហេតុខាងលើ បានបុកគ្នាពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ទាំងពីរ។

ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋហៅរថយន្តសាមុយរបស់មន្ទីពេទ្យខេត្ត ដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តទាំងពីរនាក់។ ដោយឡែក ម៉ូតូទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំង នាំយកមករក្សារទុកនៅអធិការដ្ឋាននគបាលក្រុងកំពង់ឆ្នាំង រង់ចាំធ្វើការដោះស្រាយតាមនីតិវិធី។

តាម​ការសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ចថា បណ្តាលមកពីភាគីម៉ូតូសេ១២៥ បើកបរក្នុងល្បឿន បានមកបុកពេញទំហឹង បណ្តាលឲ្យ​ខ្ទាតចេញពីម៉ូតូ រងរបួសធ្ងន់ទាំង២នាក់។

ប្រភពពីសមត្ថកិច្ចនគបាលក្រុងកំពង់ឆ្នាំង បានឲ្យ​ដឹងមុននេះបន្តិចថា ភាគី​រងគ្រោះខាងម៉ូតូគុបបានស្លាប់ ពាក់កណ្តាលផ្លូវ នៅពេលបញ្ជូនទៅមន្ទីរពេទ្យក្រុងភ្នំពេញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post