header ads

Sponsor

រិទ្ធី

យោងតាមគេហទំព័រហ្វេសប៊ុកឈ្មោះ ចលនាយុវជន គណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា៖ គណៈកម្មការ​ប្រតិបត្តិ​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​មាន​កិត្តិយស​សូមជម្រាប​ជូន​ដំណឹង​ដល់​បងប្អូន​ជនរួមជាតិ​ខ្មែរទាំង​អស់​​ដែលកំពុង​​រស់នៅ​ និង​​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូងឱ្យ​បាន​ជ្រាប​ថា​៖
យោង​តាម​ស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា​បច្ចុប្បន្ន​មាន​ការ​ធ្លាក់​ចុះ​ដុនដាបយ៉ាងខ្លាំងបំផុត​ ដោយ​មូលហេតុ​នៃ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏ធំ​បំផុត​ ដែល​មិន​អាច​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែ​កក្កដា​ ឆ្នាំ​២០១៨ ខាងមុខ​នេះ​។

គណៈកម្មការ​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រជុំ​សម្រេច​រៀបចំ​ "មហា​បាតុកម្ម​ប្រឆាំង​ការ​បោះឆ្នោត​ក្លែងក្លាយ​នៅ​កម្ពុជា​" មហា​បាតុកម្ម​នេះនឹងធ្វើនៅថ្ងៃ​អាទិត្យ​ ទី​២៤ ខែ​មិថុនា ​ឆ្នាំ​២០១៨ ទី​តាំង​នៃមហា​បាតុកម្ម​ក្រុម​ការងារ​នឹង​ជម្រាប​ជូន​ដំណឹង​ជាបន្តបន្ទាប់​ទៀត​ ចាប់ពីវេលា​ម៉ោង៖​ ១១ព្រឹកដល់ម៉ោង០៤រសៀល។

សេចក្តីប្រកាសព័ត៌មាននេះបាន​​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ​ខ្មែរ​ អ្នក​ស្នេហា​ជាតិ​ អ្នក​ប្រជាធិបតេយ្យ​ និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់​ចូលរួម​បង្ហាញ​កម្លាំង​ចិត្ត​ កម្លាំង​កាយ​ មិន​ពេញចិត្ត​នឹង​ការ​បោះឆ្នោត​ក្លែងក្លាយ​នៅ​កម្ពុជា​។

ក្រុម​ការងារ​យើង​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​បងប្អូន​ជនរួមជាតិ​នឹង​លះបង់​ពេល​វេលា​ដ៏​មាន​តម្លៃ​មក​ចូល​រួម​ មហា​បាតុកម្ម​ប្រឆាំង​ការ​បោះឆ្នោត​ក្លែងក្លាយ​អោយ​បាន​ច្រើន​កុះករ​។ សូម​ទទួល​យក​ការ​គោរព​ រាប់​អាន​ដោយ​ស្មោះ​ ប្រកប​ដោយ​ភក្ដីភាព​ពី​ក្រុម​ការងារ​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​សាធារណៈ​រដ្ឋ​កូរ៉េ​ផង។

សូមបញ្ជាក់ថានៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ. ជ.ប បានធ្វើការចាប់ឆ្នោតលេខរៀងគណបក្សនយោបាយទាំង២០ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post