
ភ្នំពេញៈ យុវជនពីរនាក់ ស្រវឹស្រាជោកជាំ ជិះម៉ូតូមួយគ្រឿងឌុបគ្នាបញ្ច្រាស់ផ្លូវ ជ្រុលទៅបុករថយន្តមួយគ្រឿង បើកដោយបុរសម្នាក់ពេញទំហឹង បណ្តាលដួលបែកក្បាលហូរឈាមស្រោចពេញខ្លួន រួចហៅបក្ខពួកមកវាយម្ចាស់រថយន្តថែមទៀត។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅតាមដងផ្លូវ និងសមត្ថកិច្ច កាលពីវេលាម៉ោង៩៖៣០នាទីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ខាងកើតស្ពានអាកាសស្ទឹងមានជ័យប្រមាណជា២០០ម៉ែត្រ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2K-7946 ធ្វើដំណើរពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ក៏មានយុវជនស្រវឹងស្រាធ្លាក់ភ្នែកពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1O-7083 ទិសដៅពីកើតទៅលិចបញ្ចា្រសផ្លូវក្នុងល្បឿនលឿនដូចហោះ បានជ្រុលទៅបុកចំពីមុខរថយន្តពេញទំហឹង បណ្តាលឲ្យដួលបែកក្បាលខ្លួនឯងហូរឈាមស្រោចពេញខ្លួន រួចបានហៅបក្ខពួក៥-៦នាក់មកវាយម្ចាស់រថយន្តថែមទៀត តែម្ចាស់ររថយន្តគេចទាន់មិនបង្កឲ្យមានរងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕





