
ព័ត៌មានអំពីរឿងដ៏គួរឲ្យសោកស្ដាយ ដែលកីឡាករបាល់ទាត់ខ្មែរជំនាញជើងឆ្វេង ចាន់ វឌ្ឍនាកា ត្រូវបានក្លិបម៉ាឡេស៊ី Pahang សម្រេចចែកផ្លូវមុនពេលកំណត់ ជាមួយ ចាន់ វឌ្ឍនាកា កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជនខ្មែរ ជាពិសេសគឺអ្នកស្នេហាវិស័យកីឡាតែម្តង ដោយក្នុងនោះមហាជនជាច្រើនបានចេញមកផ្តល់កម្លាំងចិត្តដល់ ចាន់ វឌ្ឍនាកា កុំឲ្យអស់សង្ឃឹម ត្រូវបន្តដំណើរទៅមុខទៀត។

ជាក់ស្តែង មុននេះបន្តិច ចាន់ វឌ្ឍនាកា ក្រោយពីផ្ទុះរឿងនេះពេញបណ្តាញសង្គម កីឡាកររូបនេះបានបង្ហោះសារមួយឃ្លា ដោយបានរៀបរាប់អំពីការតាំងចិត្តរបស់ខ្លួន និងមិនអស់សង្ឃឹមឡើយ ដោយសារនោះបានរៀបរាប់ថា:

វាមិនមានអ្វីចម្លែកទេនៅក្នុងពិភពបាល់ទាត់ វាតែងតែកើតមានរឿងនេះ តែអ្វីដែលសប្បាយចិត្តគឺខ្ញុំបានបំពេញការងារដែលខ្ញុំត្រូវធ្វើរួចហើយ អ្វីដែលត្រូវធ្វើបន្តទៀតគឺមានតែការមិនបោះបង់ប៉ុន្នោះ ថ្វីបើខ្ញុំនៅទីនេះត្រឹមរយះពេលប៉ុន្មានខែមែន តែទីនេះពិតណាស់ជាកន្លែងដែលធ្វើអោយខ្ញុំស្គាល់បាល់ទាត់បន្ថែមទៀត ជាបទពិសោធន៍ថ្មីមួយទៀតសម្រាប់ជីវិត និង វិថីដែលខ្ញុំចង់ដើ ខ្ញុំនឹងដើរ ដើរហូតមិនឈប់ ខ្ញុំមិនចុះចាញ់ ព្រោះខ្ញុំចង់ឈ្នះ ខ្ញុំហត់ តែខ្ញុំទ្រាំ។

ជាចុងក្រោយខ្ញុំមានតែពាក្យអរគុណអ្នកទាំងអស់គ្នាដែលតែងតែគាំទ្រ និង លើកទឹកចិត្តខ្ញុំ និង បារម្ភពីខ្ញុំ អរគុណខ្លាំងណាស់

គួរបញ្ជាក់ថា កីឡាករជំនាញជើងឆ្វេង ចាន់ វឌ្ឍនាកា (Chan Vathanaka) គឺជាកីឡាករបាល់ទាត់ខ្មែរមួយរូប ដែលមានសំណាងបានចេញទៅលេងនៅក្នុងក្លិប Fujieda MYFC លីគទី៣ របស់ប្រទេសជប៉ុន ហើយសព្វថ្ងៃកំពុងលេងនៅក្នុងក្រុមបាល់ទាត់ឈ្មោះ Pahang FA របស់ប្រទេសម៉ាឡេស៊ី ។

ប៉ុន្តែក្រោយចំណាយពេលនៅក្នុងក្លិប Pahang FA របស់ប្រទេសម៉ាឡេស៊ី បានប៉ុន្មានឆ្នាំ ស្រាប់តែកាលពីពេលថ្មីៗនេះ ខាងក្លិបម៉ាឡេស៊ី បានចេញមកប្រកាស់ថានិងបញ្ចប់កុងត្រាមុនពេលកំនត់ ជាមួយ កីឡាករបាត់ទាត់ខ្មែរ គឺ (Chan Vathanaka) មានន័យថា Chan Vathanaka និងត្រូវដើរចេញពីក្លិបនេះ ទោះបីជាកុងត្រាមិនទាន់បញ្ចប់ហើយក្តី និងត្រៀមជំនួសដោយកីឡាករពីរូប គឺ Issey Nakajima-Farran និងកីឡាករ Austin Amutu។

ក្នុងនោះ គ្រូបង្វិកក្លិប Pahang FA របស់ប្រទេសម៉ាឡេស៊ី បានប្រាប់ឲ្យដឹងថា នៅការប្រកួតចុងក្រោយរបស់ Chan Vathanaka គឺលោកពិតជាចង់ឃើញកីឡាកររូបនេះ លេងអោយបានល្អ តែអ្វីដែលលោកឃើញគឺ កីឡាកររូបនេះ នៅមិនទាន់ល្អគ្រប់គ្រាន់ទេ សម្រាប់បន្តនៅក្នុងក្លិបនេះទៀត ហើយតាំងពិីចាប់ផ្តើមលេងមក គឺ Chan Vathanaka ហាក់ដូចជាមានទម្រង់លេងមិនសូវបានល្អសោះ។

