ទាក់ទងនឹងព័ត៌មានអាស្រូវរបស់ តារាចម្រៀង ប៊ុត សីហា ពាក់ព័ន្ធនឹងសារធាតុ ធ្វើឲ្យគ្រប់គ្នា មានការចាប់អាម្មណ៍ និងរិះគន់យ៉ាងខ្លាំង បើទោះបីជាលោកខំសារភាពថាលោកមិនបានប្រព្រឹត្តិដូចការចោទប្រកាន់ក្ដី ក៍នៅតែបងប្អូនមានការសង្ស័យ រហូតដល់ លោកបង្ហាញនូវលទ្ធផលពិនិត្យទឹកនោមថាគ្មានសារធាតុញៀន ទើបមានការស្ងប់ស្ងាត់ទៅវិញ។
អ្វីដែលចាប់អារម្មណ៍រឿងនេះ បានផ្ទុះឡើងសារជាថ្មី នៅព្រឹកមិញថ្ងៃទី២៣ ឧសភា បន្ទាប់ពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច តេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងថា «ឥឡូវ ប៊ុត សីហា គ្នាកំពុងតែបកស្រាយថាគ្មានគ្រឿងញៀន គ្រឿងអីណា ឥឡូវបើសិនជាគ្នាប្រកាសថា អត់មានគ្រឿងញៀន កុំប្រកែកប្រកាន់អីគ្នា» ការលើកឡើងនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយកូនក្មួយ កម្មករ កម្មការិនីសរុប ១៩,៩៤៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៧នៅក្នុងខេត្តកំពង់ស្ពឺ ដែលជាស្រុកកំណើតលោក ប៊ុន សីហា ផ្ទាល់តែម្ដង។
លោកក៍បានបន្ថែមទៀតថា «ប៊ុត សីហា ខំសារភាពថាលោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់ពីសំណាក់បងប្អូនមួយចំនួននោះទេ ពោលគឺលោកជាមនុស្សត្រឹមត្រូវ សូម្បីតែលទ្ធផលពិនិត្យទឹកនោម ក៏បានបង្ហាញថា គ្មានសារធាតុញឿនដែរ»
ជាមួយគ្នានេះ លោកប៊ុត សីហា ក៍បានឆ្លើយតបនឹងការលើកឡើងរបស់លោក សម្ដេច តេជោ ថា ៖ «អរគុណសម្តេចដែលចាំឈ្មោះសីហា ខ្ញុំករុណាពិតជារំភើបចិត្តដែលសម្តេចនាយករដ្ឋមន្រ្តីបានលើកឡើងនិងលើកទឹកចិត្តខ្ញុំករុណា ឈ្មោះខ្ញុំពិតជាល្បីណាស់បានលឺដល់សម្តេច។សូមសម្តេចប្រកបដោយសុខភាពល្អនិងជាម្លប់ដល់កូនចៅ»។
ហើយលោកក៍បានបន្ថែមទៀតថា ៖ អរគុណសម្តេចដែលលោកតែងតែគិតគូររាស្រ្តទាំងឡាយ តែមនុស្សគ្រប់រូបមិនដែលយល់ទេឲ្យតែទំនេរគឺរកតែពាក្យជេប្រមាណមិនទំនេរមាត់ទេ
សារសម្តេច ប្រៀបបានជាឱសថ ឬក៏ជាសារធាតុដ៏ពិសេសមួយ អាចមកជួយលាងជម្រះភាពអាម៉ាសរបស់ ប៊ុត ស៊ីហា អ៊ីចឹង៕