header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំងៈ ក្មេងស្រី៣នាក់ បានរងរបួសធ្ងន់បន្ទាប់ពីត្រូវរថយន្តដឹកដីបើកបុកខណៈកំពុងជិះម៉ូតូឌុបគ្នា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៣ និង៥នាទីរសៀល ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវក្រាលកៅស៊ូខ្វែងទិសគ្នាមួយកន្លែង ស្ថិតក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុង-ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកដី១គ្រឿង ម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវលាយលឿង ពាក់ស្លាក់លេខ កំពង់ចាម 3A-4713 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូស្គូពី១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AR-5912 បើកបរដោយក្មេស្រីសិស្សសាលាឌុបគ្នា៣នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ខណៈដែលម៉ូតូកំពុងធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងខ្វែងទិសគ្នាជាមួយរថយន្ត។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ ត្រូវបានសមត្ថកិច្ច និងក្រុមគ្រួសាដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងដើម្បីជួយសង្គ្រោះ។ ចំណែកអ្នកបើកបររថយន្តដឹកដី ឈ្មោះ តែនពេទ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិគ្រិះ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង។

ដោយឡែករថយន្តបង្ក និងម៉ូតូ សមត្ថកិច្ចនគបាលចរាចរនាំយកទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post