header ads

Sponsor

រិទ្ធី

ពលរដ្ឋខ្មែរ និងប្រជាជននៅទូទាំងពិភពលោកមាន “សិទ្ធិស្វ័យសម្រេច” សិទ្ធិនេះគ្របដណ្តប់ទាំងសិទ្ធិពលរដ្ឋ នយោបាយ សង្គម វប្បធម៌ និងសេដ្ឋកិច្ច ដែលពលរដ្ឋម្នាក់ៗមានសិទ្ធិជ្រើសរើសជម្រើសរបស់ខ្លួនរៀងខ្លួន ដោយគ្មានការបង្ខិតបង្ខំ។ នេះជាការលើកឡើងតាមរយៈហ្វេសប៊ុក របស់លោក មុត ចាន់ថា ជំនួយការលោក កឹម សុខា។

លោកបានពន្យល់ថា ពាក្យ អំពាវនាវ មិនមែនជាការបង្ខិតបង្ខំ គំរាមកំហែង សម្លុត បំភិតបំភ័យដោយប្រើកម្លាំងឡើយ ពាក្យនេះមិនត្រូវបានចែងប្បញ្ញតិ្តនៅក្នុងច្បាប់ណាមួយរបស់ប្រទេសកម្ពុជា ជាពិសេស ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ច្បាប់បោះឆ្នោត ឬច្បាប់គណបក្សនយោបាយ ដែលត្រូវមានទោសដោយសារការប្រើការអំពាវនាវឡើយ។

ការលើកឡើងនេះឆ្លើយតមទៅនឹងសម្តេច ស ខេង បានមានប្រសាសន៍ថា ការអំពាវនាវមិន្យបោះឆ្នោតស្នើនឹងការរារាំងមិន្យទៅបោះឆ្នោត។

លោក មុត ចាន់ថា បានបន្ថែមថា៖ ពលរដ្ឋខ្មែរមានសិទ្ធិសម្រេចក្នុងការទទួលយកការបញ្ចុះបញ្ចូល ឬការអំពាវនាវ ដោយប្រើប្រាស់សិទ្ធិស្វ័យសម្រេចរបស់ខ្លួន។ ខ្ញុំនៅចាំបាននូវការថ្លែងរបស់ប្រមុខរដ្ឋាភិបាល ថា “គ្មានច្បាប់ណាមួយចែងអំពីចំនួនភាគរយប៉ុន្មាននៃអ្នកចេញទៅបោះឆ្នោតទើបគ្រប់កិច្ចនោះទេ។ បើសិនជាប្រជាពលរដ្ឋខ្មែរចាញ់ការបញ្ចុះបញ្ចូល ឬការអំពាវនាវ ម្លេះពលរដ្ឋខ្មែរបោះឆ្នោត ឬមិនបោះឆ្នោតអោយគណបក្សមួយ នៅអំឡុងពេលយុទ្ធនាការបោះឆ្នោតរយៈពេល ០១ខែ។

ជំនួយការរូបនេះសួរថា៖ ហេតុអីមានបក្សច្រើនចូលរួមប្រកួតប្រជែង ប៉ុន្តែមានបក្សតែពីរកន្លងមកបានឈ្នះអាសនៈនៅក្នុងរដ្ឋសភា? អ្វីដែលសំខាន់បំផុតនោះ គឺការរៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលនឹងត្រូវទទួលស្គាល់ដោយប្រជាពលរដ្ឋខ្មែរ ភាគីពាក់ព័ន្ធ និងសហគមន៍អន្តរជាតិ។

សូមឈរលើច្បាប់ជាធរមានជាគោល ដោយមិនគួរបកស្រាយទៅតាមបំណងនយោបាយ ឬចំណង់ ឬអារម្មណ៍ នោះទេ។ ក្រមព្រហ្មទណ្ឌខ្មែរចែងយ៉ាងច្បាស់ថា ការបកស្រាយច្បាប់ត្រូវតែចង្អៀតបំផុត មិនមែនយឺតដូចកៅស៊ូនោះទេ។ ម្យ៉ាងទៀត មានតែក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នតែមួយគត់មានអំណាចបកស្រាយធម្មនុញ្ញភាពនៃច្បាប់ ឬបកស្រាយច្បាប់ទូទៅ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post