header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ កម្លាំងនៃរន្ទះបាញ់ បានធ្វើឲ្យទីចាត់ការសាលាបឋមសិក្សាមួយកន្លែង ឆាបឆេះខូចខាតឯកសារអស់ជាច្រើន តែមិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ។

ករណីគ្រោះធម្មជាតិរន្ទះនេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៥០នាទីល្ងាចថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅសាលាបឋមសិក្សាតាសី ស្ថិតក្នុងភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល។

ប្រភពព័ត៌មានបានបញ្ជាក់ថា កាលពីវេលាកើតហេតុខាងលើ រន្ទះបាញ់បានបាញ់លាន់ឭរង្គើលមេឃ បណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆាបឆេះទីចាត់ការសាលារៀន និងធ្វើឲ្យឯកសារមួយចំនួនធំ, កុំព្យូទ័រ១គ្រឿង និងម៉ាសុីនព្រីន១គ្រឿង ព្រមទាំងសម្ភារមួយចំនួនទៀតឆេះខូចខាត។

ក្រោយកើតហេតុបន្តិច កម្លាំងនគរបាលស្រុកថ្មគោល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ឺន បានហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ទឹកពន្លត់ឲ្យរលត់ជាស្ថាពរទៅវិញ មិនធ្វើឲ្យរាលដាលឆេះធ្ងន់ធ្ងរផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post