Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ វាពិតជារឿងគួរឲ្យសោកសង្វែគណាស់ ក្រុមគ្រួសារមួយ បានបាត់បងកូនស្រីជាទីស្រឡាញ់តែមួយប៉ប្រិចភ្នែ ខណៈចុងសប្ដាហ៍នាំក្រុមគ្រួសារទៅកម្សាន្តសប្បាយ​នៅតំបន់ទេសចរណ៍ទឹកជ្រោះតាតៃ តែកុសលកូនស្រីលង់ទឹកស្លាប់។

ករណីដ៏កុសលខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៤៖២០នាទីរសៀល​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នៅតំបន់​ទឹកជ្រោះតាតៃ ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង។

អធិការដ្ឋាននគរបាលស្រុកកោះកុង បាន​ឲ្យដឹងថា កុមាររីរងគ្រោះឈ្មោះ ឆាយ សៀវហ្គិច អាយុ១១ឆ្នាំ ជាសិស្ស មានទីលំនៅបច្ចុប្បន្នភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ មានឪពុកឈ្មោះ ឆាយ ចន្ធី អាយុ៣៨ឆ្នាំ ជាបុគ្គលិករោងចក្រនៅក្រុងព្រះសីហនុ ម្ដាយឈ្មោះ ជួង ទុំ អាយុ៣៦ឆ្នាំ ជាបុគ្គលិករោងចក្រនៅក្រុងព្រះសីហនុ។

លោកអធិការ បន្តថា នៅ​ថ្ងៃកើតហេតុ ក្រុមគ្រួសារជនរងគ្រោះ បាននាំគ្នាធ្វើដំណើរកម្សាន្តមកកាន់ខេត្តកោះកុង លុះមកដល់ចំណុ​ចឃុំតាតៃក្រោម ក៏នាំគ្នាមកលេងកម្សាន្តនៅទឹកជ្រោះតាតៃ ហើយក៏​ជួបឧបទ្ទវហេតុនេះតែម្តង។ ក្រោយពីបាត់ខ្លួន កម្លាំងសមត្ថកិច្ច សហការយ៉ាងសស្រាក់សស្រាំ ជាមួយក្រុមគ្រួសារសពកុមាររីរងគ្រោះ និងប្រជាពលរដ្ឋ ធ្វើការស្វែងរក រហូតដល់វេលាម៉ោង៣៖៣នាទីទៀបភ្លឺឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ ទើបរកសាកសពកុមាររីរងគ្រោះ ឃើញនៅចំណុ​ចទីតាំងកើតហេតុខាងលើ។

បច្ចុប្បន្ន​សាកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីដឹកយកទៅគេហដ្ឋាន ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បី​ធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor