Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ក្រចេះ៖ ប្រជាពលរដ្ឋប្រុសស្រីប្រមាណ៤៤នាក់ រងគ្រោះធ្ងន់ស្រាល ក្រោយហូបនំអន្សមអាំងដែលស្រ្តីម្នាក់អាំងលក់ក្នុងភូមិ សង្ស័យពុល បង្កការភ្ញាក់ផ្អើល នៅថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៦ និង៣០នាទី ស្ថិតនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។

ប្រភពព័ត៌មានបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះទាំងអស់ ក្នុងនោះរងគ្រោះធ្ងន់ធ្ងរ២៨នាក់ ស្រី២៣នាក់ និងរងគ្រោះស្រាល១៦នាក់ ស្រី៨នាក់។

តាមការសួរបំភ្លឺពីអ្នករងគ្រោះបានឲ្យដឹងថា ក្រោយពីពួកគាត់ហូបនំអន្សមអាំងរបស់ឈ្មោះ អ៊ ធឿង ភេទស្រី អាយុ៥៨ឆ្នាំ ដែលបានអាំងលក់ក្នុងភូមិកើតហេតុខាងលើ មិនបានប៉ុន្មាននាទីផង ក៏មានអាការៈធីងធោង ក្អួតចង្អោរ សន្លប់តែម្តង។

គួរបញ្ជាក់ផងដែរថា នេះជាករណីពុលជាលើកទី២ហើយ បន្ទាប់ពីនៅក្នុងស្រុកចិត្របុរីមានករណីពុលទឹក បណ្តាលឲ្យប្រជាពលរដ្ឋជាច្រើននាក់ត្រូវបានគេដឹកបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយចំពោះករណីពុលនំអន្សមអាំងនេះដែរ មិនមាននរណាម្នាក់ឈានដល់ស្លាប់បាត់បង់ជីវិតនោះទេ។

ចំពោះករណីនេះ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាងផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor