
អ្នកវិភាគបញ្ហាសង្គមដ៏ល្បីឈ្មោះក្នុងបណ្តាញសង្គមហ្វេសបុក លោក ផែង វណ្ណៈ កំពុងតែមានអារម្មណ៍សប្បាយរីករាយក្នុងចិត្តជាខ្លាំង បន្ទាប់ពីបានឃើញកូនប្រុសរបស់ខ្លួនរៀបមង្គលការរួចរាល់តាមប្រពៃណី ត្រៀមបើកទំព័រនៃជីវិតមួយជំហ៊ានទៀត។ គួរបញ្ជាក់ថា វិធីមង្គលការរបស់កូនប្រុស លោក ផែង វណ្ណៈ បានធ្វើឡើងកាលពីទី២៦ ខែមេសា ឆ្នាំ២០១៨ នៅឯ ខេត្ត រតនគីរី ហើយកាលពីម្សិលមិញ ដែលត្រូវនឹងថ្ងៃទី០៤ ខែឧសភា ២០១៨ គឺជាពិធីកាត់ចំណងដៃ កូនប្រុស លោក ផែង វណ្ណៈ ធ្វើឡើងយ៉ាងអធិអធម ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើននាក់ រួមមានដូចជា មន្ត្រីរាជការ អ្នកមុខអ្នកមាត់ និងមានតារាសិល្បៈមួយចំនួនទៀតផង។

បន្ទាប់បីកម្មវិធីបញ្ចប់ទៅដោយរលូន លោក ផែង វណ្ណៈ ក៏បានបង្ហោះសារថ្លែងអំណរគុណ ដល់ភ្ញៀវកិត្តិយសដែលបានចូលរួមថា:
ខ្ញុំបាទសូមគោរពថ្លែងអំណរគុណចំពោះ ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី បងប្អូនទាំងអស់ដែលបានអញ្ជើញមកចូលរួមពិធីកាត់ចំណងដៃកូនប្រុស កូនស្រី យើងខ្ញុំ ។

សូមគោរពជូនពរ ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោកលោកស្រី បងប្អូនទាំងអស់ ជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមទស្សនាទិដ្ឋភាពនៃពិធីនេះខាងក្រោម:



រូបភាព




រូបភាព




រូបភាព





រូបភាព









វីដេអូ