
កំពង់ឆ្នាំងៈ យ៉ាងហោចណាស់មន្រ្តីអាវុធហត្ថចំនួន៤នាក់ បានរងរបួសធ្ងន់ស្រាល ក្រោយពីរថយន្តបាឡែន១គ្រឿង ដេញចាប់បទល្មើសព្រៃឈើ តាមបណ្តោយផ្លូវជាតិ៥ ហើយជ្រុលចង្កូតបុកបង្គោល។
មន្រ្តីអាវុធហត្ថស្នាក់ការ៥០១ បានដឹងថា នៅម៉ោង៦៖៤០នាទីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ មន្រ្តីប៉េអឹកបានរថយន្តបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2T-3054 បើកប្រដេញតាមចាបរថយន្តដឹកឈើ ក្នុងល្បឿនលឿនមកដល់ចំណុចផ្លូវកោង ក្នុងភូមិក្រាំងខ្មែរ ឃុំពពេល ស្រុកបរិបូណ៍ បានជ្រុលទៅបុកនឹងបង្គោលភ្លើងបាក់មួយដើម បណ្ដាលឲ្យរបួសធ្ងន់៣នាក់ និងស្រាលម្នាក់៕

