
លោក Morno ជាអ្នក រ៉េបរបស់លោក ហេងពិទូ នៅក្នុង បទភ្លៀង ហើយក៏ជាអ្នករ៉េបមួយរូបដែលកំពុងមានការគាំទ្រច្រើន ។

ក្រឡេកមកមើលលោក ខ្មែរ១ជីវីត គឺគេឲ្យរហ័សនាមថាស្ដេចរ៉េបអត្ថន័យ ហើយថ្មីនេះ លោក Morno ក៏ត្រូវបានអ្នកគាំទ្រឲ្យ រហ័សនាមគាត់ថាជាស្ដេច រ៉េបអត្ថន័យ ទី២ បន្ទាប់ពីលោកបានសហការច្រៀងជាមួយ លោក ខ្មែរ១ជីវិត និងបទចម្រៀងដែលទើបនឹងចេញថ្មីៗនេះ។

បទ «ជាតិនេះមិនរស់» ហ្នឹង គឺស្ថិតនៅក្នុងការអប់រំ គឺចង់ឲ្យមនុស្សគ្រប់គ្នា កុំមើលងាយគ្នាទៅវិញទៅមក កុំជិះជាន់គ្នា ទោះបីជាគ្នាក្រ ឬមាន គឺមិនឲ្យប្រកាន់វណ្ណៈពេកទេ ហើយទី២គឺចង់ឲ្យមនុស្សទាំងអស់គ្នាធ្វើអំពើល្អ និងធ្វើអ្វីដែលសាងកេរ្តិ៍ឈ្មោះពេលដែលខ្លួននៅរស់ កុំឲ្យស្លាប់ទៅដោយគ្មានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះ ឬក៏អ្វីដែលខ្លួនប្រាថ្នា ឲ្យជោគជ័យ ឬជួយដល់សង្គម ជួយខ្លួនឯង និងគ្រួសារកុំឲ្យស្លាប់ទៅអត់ន័យ ហើយចង់ឲ្យមនុស្សគ្រប់គ្នារៀនធ្វើបុណ្យ ព្រោះយើងមិនអាចដឹងថាមនុស្សថ្ងៃណាស្លាប់ទេ មិនអាចកំណត់បាន ចឹងគឺត្រូវធ្វើអំពើល្អទាំងអស់គ្នា ។

ប្រិយមិត្តចង់ជ្រាបច្បាស់ សូមអញ្ជើញទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា ៖



