Sponsor
អាម៉ាប៉ាប៉ាញ៉ូស

(សៀមរាប)៖ មានការភ្ញាក់ផ្អើលករណី ភ្ញៀវទេសចរម្នាក់ ឈ្មោះ សារី ចាស ភេទស្រី អាយុ ៧៥ឆ្នាំ ជាជនជាតិឥណ្ឌា បានឡើងទៅទស្សនា លើខ្នងភ្នំ នៃរមណីយដ្ឋានក្បាលស្ពាន ហើយមានសភាពអស់កម្លាំង ល្ហិតល្ហៃ ដើរមិនរួច តែត្រូវបានកម្លាំងរបស់ការិយាល័យនគរបាលការពារបេតិកភណ្ឌ ខេត្តសៀមរាប សហការជាមួយនឹងមន្ត្រីអាជ្ញាធរអប្សរា រួមនឹងប្រជាពលរដ្ឋ បានជួយសង្គ្រោះ តាមរយៈការជួយសែងគាត់ដោយអង្រឹង ពីលើមកដល់ក្រោមចំរាក់ភ្នំ រួចលើកដាក់លើរថយន្តបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្ត ដោយសុវត្ថិភាព កាលពីវេលាម៉ោង ១៣ និង៥៥នាទីរសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ។

ខណៈដែលជួយសង្គ្រោះនេះ អ្វីដែលគេចាប់អារម្មណ៍នោះគឺគេបានឃើញ បុរសម្នាក់ ដែលជាជនពិការដៃ បានចូលរួមសហការណ៍ជាមួយ សមត្ថកិច្ច ដើម្បីជួយសែង ភ្ញៀវទេសចរណ៍ជនជាតិឥណ្ឌាខាងលើនេះ យ៉ាងអង់អាច និងក្លាហានគួរជាទីគោរពបំផុត នេះហើយជាទឹកចិត្ត បើទោះបីជាពិការដៃមែន តែមិនមែនជាបញ្ហាសម្រាប់គាត់ក្នុងការមានចិត្ត ចង់ជួយនោះទេ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor