
ព្រះសីហនុៈ ជនជាតិចិនមួយក្រុម បានបើកឆាកប្រយុទ្ធគ្នា បន្ទាប់ពីផឹកស៊ីស្រវឹងរៀងៗខ្លួន នៅក្នុងហាងមួយកន្លែងយីហោ ស៊ុបឆ្នាំងភ្លើង ឆង ឈិង ដែលមានថៅកែជនជាតិចិនដូចគ្នា នៅក្បែររង្វង់មូលតោពីរ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង៩៖១៥នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ផ្អើលអស់ភ្ញៀវទេសចរក្នុងខេត្តឆ្នេរសមុទ្រមួយនេះ។
សេចក្ដីរាយការណ៍ពីភ្នាក់ងារសារព័ត៌មាន Cam Post ប្រចាំខេត្តព្រះសីហនុ ឲ្យដឹងថា បន្ទាប់ពីកើតហេតុការណ៍វាយតប់គ្នា កម្លាំងនគរបាលខេត្តព្រះសីហនុ បានអន្តរាគមន៍ចុះចាប់បានជនជាតិចិន ចំនួន៣នាក់ភ្លាមៗ។ ករណីបង្កហិង្សាដោយជនជាតិចិនខាងលើ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ និងភ្ញៀវទេសចរណ៍នៅកន្លែងកើតហេតុ នៅក្នុងខេត្តទេសចរណ៍មួយនេះ។

ដោយឡែក ប្រជាពលរដ្ឋរស់នៅក្នុងខេត្តមួយនេះ ប្រាប់ភ្នាក់ងារ Cam Post ឲ្យដឹងថា បច្ចុប្បន្ននេះ គេតែងតែសង្កេតឃើញជនជាតិចិន ភាគច្រើនបង្កគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សាជារៀងរាល់ថ្ងៃ ក្នុងខេត្តព្រះសីហនុ។ បញ្ហាទាំងនេះ បានក្លាយជាក្ដីកង្វល់ចំពោះបញ្ហាសន្តិសុខរបស់ពួកគាត់ផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបញ្ជូនខ្លួនជនជាតិចិនទាំង៣នាក់ ទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី៕






វីដេអូ៖