header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

មណ្ឌលគិរីៈ កម្លាំងចម្រុះ​ រួម​មានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី, មន្ត្រីក្រសួងបរិស្ថាន, មន្ត្រីក្រសួងរ៉ែ និងឋាមពល, កម្លាំងនរគបាលខេត្ត, កម្លាំងយោធាខេត្ត និងសមត្ថកិច្ចមូលដ្ឋាន បានចុះត្រួតពិនិត្យទីតាំង ការដ្ឋានរ៉ែខុសច្បាប់៤កន្លែង ស្ថិតភូមិពូទង់ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី កាលពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ។

ការចុះទៅពិនិត្យទីតាំងរ៉ែខុសច្បាប់ខាងលើនេះ ក្រោមបទបញ្ជាផ្ទាល់របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយឲ្យចម្រុះសហការគ្នា ចុះត្រួតពិនិត្យទីតាំងការដ្ឋានរ៉ែខុសច្បាប់បួនគោលដៅ៖

គោលដៅទី១ មានកម្មករចំនួនចំនួន ៣នាក់ (ប្រុស២, ស្រី១) ប៉ុន្តែពុំស្គាល់សាវតារបស់ម្ចាស់ការដ្ឋាន។

គោលដៅទី២ ម្ចាស់ឈ្មោះ សល់ ធី (ទីលំនៅទីរួមខេត្តមណ្ឌលគីរី) មានរោងសិប្បកម្មកិន និងរ៉ែងរ៉ែមាសមួយនិងសម្ភារៈមួយចំនួន គ្មានម្ចាស់នៅនឹងកន្លែង។

-គោលដៅទី៣ ម្ចាស់ឈ្មោះ តាសម្បត្តិ (មិនស្គាល់ទីលំនៅ) ឃើញមានរោងសិប្បកម្មកិន និងរ៉ែងរ៉ែមាសមូយ និងសម្ភារៈមួយចំនួន គ្មានម្ចាស់នៅនឹងកន្លែង។

គោលដៅទី៤ មានរោងសិប្បកម្មកិន និងរ៉ែងរ៉ែមាសមួយ និងសម្ភារៈមួយចំនួន គ្មានម្ចាស់នៅកន្លែង។

បច្ចុប្បន្នសម្ភារៈដែលបានសន្សល់ទាំងបួនកន្លែង ត្រូវបានក្រុមការងារវេចខ្ចប់ ដើម្បីធ្វើការពិសោធន៍ ចំពោះគ្រឿងម៉ាស៊ីននៅការដ្ឋានដែលបម្រើឱ្យជីវកម្មល្មើសរ៉ែនេះ ប្រគល់ជូនមន្ត្រីក្រសួងរ៉ែ និងថាមពលដើម្បីចាត់ការបន្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post