header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា អ្នកមើលងាយលើប្រព័ន្ធអប់រំរបស់កម្ពុជា មានន័យថា អ្នកមើលងាយលើលោកគ្រូអ្នកគ្រូ ដែលជាឪពុកម្ដាយទី២ របស់ខ្លួន។ លោកថា កន្លងទៅ អ្នកនយោបាយខ្លះបានដើរបំផុស និងមើលងាយប្រព័ន្ធអប់រំស្រុកខ្មែរថា គ្មានគុណភាព ដែលនេះ ជាការមើលងាយដល់លោកគ្រូអ្នកគ្រូ ដែលខិតខំបណ្ដុះបណ្ដាលធនធាមនុស្សកម្ពុជា។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូចំនួន២,៤៧៥នាក់ ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃអង្គារ ទី៨ ខែឧសភា ២០១៨ម្សិលមិញ កូនប្រុសនាយករដ្ឋមន្ត្រីរូបនេះ បានលើកឡើងថា ការមើលងាយលើប្រព័ន្ធអប់រំស្រុកខ្មែរ មានន័យថា មើលងាយដល់លោកគ្រូអ្នកគ្រូ។

លោកបញ្ជាក់ថា កន្លងទៅ ដោយសារតែចង់ឲ្យប្រជាពលរដ្ឋស្អប់រាជរដ្ឋាភិបាល អ្នកនយោបាយអគតិខ្លះបានដើរបំផុស និងមើលងាយលើប្រព័ន្ធអប់រំថា គ្មានគុណភាព ដែលនេះ ជាការមើលងាយដល់លោកគ្រូអ្នកគ្រូដែលខិតខំបណ្តុះបណ្តាលសិស្ស ដែលមកដល់ពេលនេះ កូនខ្មែរជាច្រើន បានប្រឡងជាប់ដណ្តើមបានមេដាយមាស ឈ្នះប្រទេសរីកចម្រើនជាច្រើនមួយចំនួន ហើយនេះយើងគួរមានមោទនភាពក្នុងនាមជាខ្មែរ ដែលកូនសិស្សទាំងនេះ គឺត្រូវបានបណ្តុះបណ្តាលដោយលោកគ្រូអ្នកគ្រូក្នុងក្របខ័ណ្ឌប្រព័ន្ធអប់រំរបស់កម្ពុជាផ្ទាល់។

លោកបន្ថែមទៀតថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មិនឲ្យកូនចៅជំនាន់នេះ និងជំនាន់ក្រោយៗ លំបាកដូចជំនាន់គាត់នោះទេ សម្តេចតេជោ ធ្លាប់បាននិយាយថា គាត់នឹងការពារសន្តិភាព ពិសេស គឺសាងសង់សាលាឲ្យមានគ្រប់គ្រាន់ឲ្យកូនចៅប្រជាពលរដ្ឋដល់មូលដ្ឋានទូទាំងប្រទេស គឺមិនឲ្យលំបាកដូចជំនាន់គាត់ទេ ដែលខ្វះសាលាររៀន ខ្លះចាកចេះពីផ្ទះដើម្បីបន្តការសិក្សា ខ្លះមិនបានរៀនសូត្រ ដោយសារមិនមានលទ្ធភាព និងពិបាកដោយសារស្រុកមានសង្គ្រាម។

លោក ហ៊ុន ម៉ាណែត ៖ “លោកគ្រូអ្នកគ្រូ គឺជាឪពុកម្តាយទីពីររបស់យើង លោកគ្រូអ្នកគ្រូបានដើរតួរ និងជំរុញឲ្យមនុស្សម្នាក់ ក្លាយទៅជាធនធាន និងជោគជ័យក្នុងជីវិត។ លោកគ្រូអ្នកគ្រូទាំងអស់ បានលះបង់ ចែករំលែក ផ្តល់ចំណេះដឹង ផ្តល់ពន្លឺ ផ្តល់ក្តីសង្ឃឹម ដើម្បីឲ្យសិស្សមានសមត្ថភាពកសាងអនាគតសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល”។

“បើមានតែសាលាអត់គ្រូបង្រៀន យើងមិនអាចបណ្តុះបណ្តាលសិស្សបានទេ តែបើមានគ្រូអត់សាលារយើងអាចកែច្នៃបាន យើងធ្លាប់កសាងធនធានមនុស្សតាំងពីបាតដៃទទេ យើងធ្លាប់បង្រៀនសិស្សក្រោមដើមឈើ ក្រោមកុដិលោក រហូតពេលនេះ យើងអាចកសាងធនធានមនុស្សបានគ្រប់វិស័យ”។

កូនប្រុសនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា ការកសាងធនធានមនុស្ស គឺមានសារសំខាន់ណាស់ ព្រោះធនធានមនុស្សអាចបង្កើតសកត្តានុពល បើធនធាននោះ ក្លាយជាធនធានយ៉ាងណាក៏ដោយសារការអប់រំជាធនធានដែលដើរខុស នឹងជំរុញឲ្យប្រទេសធ្លាក់ក្នុងផលវិបាក តែបើធនធាននោះជាធនធានល្អ សង្គមយើងនឹងល្អ កត្តាទាំងនេះ គឺជាភារកិច្ចរបស់លោកគ្រូអ្នកគ្រូទាំងអស់ ដែលមានតួនាទីអប់រំយុវជនឲ្យមានសីលធម៌ គុណធម៌ ក្លាយជាធនធានល្អ ក្លាយជាធនធាន ដែលមានសកត្តានុពលដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលបន្តកសាង និងអភិវឌ្ឍប្រទេសដើម្បីកូនចៅជំនាន់ក្រោយៗទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post