Sponsor
អាម៉ាប៉ាប៉ាញ៉ូស

អន្តរជាតិៈ គេហទំព័រព័ត៌មានរបស់វិទ្យុអូស្ត្រាលី abc.net.au បានចុះផ្សាយមុននេះបន្តិចថា កាសែតភ្នំពេញប៉ុស្តិ៍ (Phnom Penh Post) ត្រូវបានក្រុមអ្នកលួចព័ត៌មានតាមអ៊ីនធើរណេត ឬហៅថា ក្រុម Hacker របស់ប្រទេសវៀតណាម បានវាយលុកចូលលួចយកទៅប្រើប្រាស់ក្នុងការវាយប្រហារទៅលើក្រុមអង្គការសិទ្ធិមនុស្សនានា នៅក្នុងប្រទេសកម្ពុជា។

ការវាយប្រហារមកលើស្ថាប័នព័ត៌មានឯករាជ្យដ៏ល្បីនៅកម្ពុជានេះ បានចាប់ផ្តើមនាប៉ុន្មានថ្ងៃមកនេះ បន្ទាប់ពីកាសែតភ្នំពេញប៉ុស្តិ៍ ត្រូវបានលក់ដោយអ្នកគ្រប់គ្រងសញ្ជាតិអូស្ត្រាលីម្នាក់ ឈ្មោះ Bill Clough ទៅឲ្យវេជ្ជបណ្ឌិតមួយរូប ដែលមានសញ្ជាតិម៉ាឡេស៊ី។

ការវាយប្រហារនេះ បានកើតឡើងនៅពេលដែលមានការកើនឡើងនូវការទប់ស្កាត់ នៅមុនពេលបោះឆ្នោតនៅកម្ពុជា ជាមួយនឹងការកើនឡើងនៃការបង្ក្រាបទៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor