Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នៅមុននេះបន្តិចលោក ផែង វណ្ណៈ បានបង្ហោះនៅលើទំព័រហ្វេសបុកផេករបស់លោក ប្រាប់ពីករណីផ្ទុះអាវុធមួយ ដែលលោកបានរៀបរាប់ថា ” ផូង​ ផូង​ ផូង​ គឺជាស្នូរកាំភ្លើងរបស់​ឧត្ដមសេនីយ៍​ ម៉ៅ​ ឧត្ដម​ នាយទាហានជាន់ខ្ពស់នៅ​ ង.៧០។​

មានករណីផ្ទុះអាវុធមួយ បានកើតឡើងកណ្ដាលរាត្រី ថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី​២១​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ នៅចំណចក្លិបកម្សាន្តមួយកន្លែង ស្ថិតនៅក្នុងសង្កាត់​ទន្លេបាសាក់​ ខណ្ឌ​ចំការមន​ ដោយឧត្ដមសេនីយ៍​ ម៉ៅ​ ឧត្ដម​ នាយទាហានជាន់ខ្ពស់នៅ​ ង​៧០​ ទើបមកពី​ប្រទេសបារាំងថ្មីៗនេះ​។​

< p>ពាក់ព័ន្ធ​នឹងករណី​ផ្ទុះអាវុធនេះ សមត្ថកិច្ចមូលដ្ឋានបានឆ្លើយថា​ មិនបានដឹងនោះទេ រង់ចាំស្រាវជ្រាវសិន។​

ដូច្នេះ បើសមត្ថកិច្ចឆ្លើយថាអត់ដឹងបែបនេះ ​ផែង​ វណ្ណៈ​ ខ្សឹបប្រាប់បន្តិចទៅចុះថា​ អ្នកបាញ់​គឺជា​ឧត្ដម​សេនីយ៍​ ម៉ៅ​ ឧត្ដម​ ជិះរថយន្ត​ Alphard ពណ៌ស​ ពាក់ស្លាកលេខ រាជការ​ ។​ សូមមេត្តាចាត់វិធានការណ៍ច្បាប់ចំពោះករណីនេះផង​។​

គួរបញ្ជាក់ថា​ ចន្លោះពីខែ​មេសា​ ដល់ខែ​ឧសភា​ ឆ្នាំ​២០១៨​ នេះ​ នាយទាហាន​ថ្នាក់ឧត្ដមសេនីយ៍​ និង​នាយនគរបាលជាន់ខ្ពស់​ថ្នាក់ឧត្ដមសេនីយ៍​ ៣នាក់ហើយ បានជាប់ពន្ធនាគារដោយតែការបាញ់បោះ​​ ក្នុងនោះរួម​មាន ទី១.ឧត្ដមសេនីយ៍​ ប៉ិច​ តុងហេង​ ម្ចាស់ខុនដូនៅ​បឹងកេងកង​៣​ ខណ្ឌចំការមន​ ជាប់ពន្ធនាគារព្រោះដកកាំភ្លើងវាយអ្នករើសអេដចាយ​ ទី២.ឧត្ដមសេនីយ៍ទោ​ ហូ​ ចំរើន​ ជាប់ពន្ធនាគារ​ដោយសារតែបាញ់គំរាមឪពុកក្មេក​ និងទី៣.ឧត្ដមសេនីយ៍​ឯក​ ហ៊ុន​ ជា​ ជាប់ពន្ធនាគារ ​ព្រោះបាញ់បោះក្នុងផ្ទះ​។​

យើងរង់ចាំមើល​ថា តើលោកឧត្ដមសេនីយ៍​ ម៉ៅ​ ឧត្ដម​ នាយទាហានជាន់ខ្ពស់នៅ​ កងពលតូច​ ង៧០​ រួចខ្លួន ឬយ៉ាងណា​?៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor