Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក បានល្បាតតាមមូលដ្ឋាន ប្រទះឃើញយុវជន២នាក់ មានការសង្ស័យ ក៏ឃាត់ឆែកឆេរឃើញថ្នាំញៀនមួយកញ្ចប់តូចនាំមកប៉ុស្តិ៍សួរនាំ។ ករណីនេះកើតឡើងកាលវេលាម៉ោង១៖១០នាទីយប់ ឈានចូលថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចជិតស្ថានទូតចិន តាមបណ្ដោយផ្លូវម៉ៅសេងទុង កែងផ្លូវលេខ១៧៣ ស្ថិតនៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ច ជនសង្ស័យទី១ មានឈ្មោះ សុង ឆាយ ហៅ អាជា អាយុ១៨ឆ្នាំ ភេទប្រុស មុខរបរជាងម៉ូតូ រស់នៅជិតផ្សារស្ទឹងមានជ័យថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ, ជនសង្ស័យទី២ មានឈ្មោះ ញឹក ប៉ុនធឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរសន្តិសុខនៅ KTV ផាតធី វើលដ៏ រស់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបញ្ជាក់ថា មុនដំបូង កម្លាំងរបស់គាត់បានល្បាតតាមមូលដ្ឋាន ក៏ឃើញជនសង្ស័យកំពុងជិះម៉ូតូមានគ្នាចំននួ២នាក់ ចុះឡើងៗជាច្រើនបក ដោយម៉ូតូម៉ាក ស្កុបពី ពណ៌ស គ្មានស្លាកលេខ ក៏ឃាត់ឆែកឆេររកឃើញវត្ថុតាង ក្រាមពណ៌សថ្លាមួយកញ្ចប់តូច តម្លៃ១ដុល្លារ កាបូបមួយមានលុយមួយចំនួន ដែកកេសមួយ ទូរស័ព្ទ២គ្រឿង និងសោម៉ូតូកាច់បែកគ្រាប់ចំនួនមួយ ហើយឃាត់ខ្លួននាំមកប៉ុស្ដិ៍ ដើម្បីធ្វើកំណត់ហេតុ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ន ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ចូនទៅចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor