Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កាលពីម្សិលមិញ មហាជនជាច្រើនបានផ្ទុះការរិះគន់ចំពោះរូបចម្លាក់ព្រះបាទជ័យវរ្ម័នទី៧ មានសភាពខុសប្រក្រតី ដោយឡែកសម្រាប់ថ្ងៃនេះវិញ ស្រាប់តែបែកធ្លាយនៅរូបចម្លាក់ព្រះបាទជ័យវរ្ម័នទី៧ ដាក់ឈរនៅក្បែរជណ្តើរ មើលទៅហាក់កំពុងប្រើប្រាស់សម្រាប់ទទួលភ្ញៀវទៅវិញ។

ទង្វើដ៏ខុសឆ្គងមួយនេះ បានធ្វើឲ្យ លោក អាចារ្យធំ នគររាជ ប្រតិកម្មភ្លាមៗ ដោយលោកបានរៀបរាប់បែបនេះថា:

អង្គជ័យវរ័្មនទី៧ប្រៀបបានជាព្រះនៃនគរកម្ពុ មនុស្សខ្មែរគ្រប់រូបត្រូវតែគោរពក្រោមល្អងព្រះបាទ និងមានភារកិច្ចជាអ្នកការពារ កេរ មរតក វប្បធម៌របស់ព្រះអង្គ រួមទាំងការពារព្រះអង្គផងដែរ! មិនមែនយកព្រះអង្គមកធ្វើជាខ្ញុំបំរើចាំសំពះនៅមាត់ជណ្ដើរ រឺការពារពលអស់ឯងទេ! ត្រូវចាំក្នុងខួរផង មនុស្សខ្មែររាល់គ្នាទេគឺត្រូវតែសំពះដល់អង្គទ្រង់
___________________
ទើបទទួលបានរូបមួយទៀត ជ័យវរ្ម័នទី៧ សំពះទទួលភ្ញៀវចូលហាង។ ប្រហែលម្ចាស់ហាងនេះមិនមែនខ្មែរយើងទេ ទើបគាត់មិនដឹងថា ជ័យវរ្ម័នទី៧ ត្រូវខ្មែរគោរពដូចជាព្រះ។ សូមជួយបំផុសបំផុលដើម្បីឲ្យមានការកែសម្រួលរូបចម្លាក់រូបព្រះអង្គឲ្យមានត្រឹមត្រូវ។ សូមអំពាវនាវបើខ្មែរបានឃើញនៅទីណាជួយប្រាប់ផង។

ក្នុងនោះក៏មានមតិរបស់មហាជនគាំទ្រចំពោះការលើកឡើងរបស់ លោក អាចារ្យធំ នគររាជ ហើយក៏សុំចិត្តអ្នកដែលយក រូបចម្លាក់ព្រះបាទជ័យវរ្ម័នទី៧ ទៅ សូមគិត និងមើលឆ្វេងមើលស្តាប់ផង ពីព្រោះព្រះបាទជ័យវរ្ម័នទី៧ ទ្រង់គឺជាព្រះមហាក្រ័ត្សម្នាក់ដែលធ្វើអោយប្រទេសខ្មែរល្បីរន្ទឺធ្វើអោយប្រជាជនស្ងើចសរសើរទ្រង់ នៅតែលើកតម្កើនទ្រង់មកទល់ពេលនេះ និងជារៀងរហូត។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor