header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

នាព្រឹកថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៨ នេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានប្រាប់មុននេះឲ្យដឹងថា ការពិតមិនមែនចោរលួចកាត់ស្ពានបេឡេទេ ក្រុមនេះបានមកមុជទឹកចូលទៅយកកំណាត់កម្ទេចដែកដែលសេសសល់ធ្លាក់ក្នុងទឹក ហើយបានឆ្លៀតលួចកាត់ដែកប៉ារ៉ាស់ការពារជើងស្ពានទេ។

ទោះជាយ៉ាងណា សមត្ថកិច្ចបាននឹងកំពុងធ្វើការងារនេះហើយ។ លោកបានសង្កត់ធ្ងន់ថា ចំពោះស្ថាភាពស្ពាន និងគុណភាពស្ពាននៅល្អដដែលទេ មិនប៉ះពាល់អ្វីឡើយ ការចរាចរណ៍បានជាធម្មតាទេ៕

សូមជម្រាបជូនថា ៖ ស្ពានដែកបាឡេ ដែលអភិបាលក្រុងភ្នំពេញ ទើបតែសម្ពោទដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីរសៀលថ្ងៃអង្គារ ថ្ងៃទី៨ ខែឧសភានេះនោះ ស្រាប់តែនៅវេលាយប់ថ្ងៃដដែលនេះ ត្រូវបានជនសង្ស័យមួយក្រុមមានគ្នាជាង២០ទូក បានធ្វើសកម្មភាពលួចកាត់ដែកក្រោមស្ពាន ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ និងទូកចំនួន៣គ្រឿង។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨។ ការឃាត់ខ្លួនជនសង្ស័យទាំងនេះ ក្រោយពីក្រុមសន្តិសុខយាមនៅគល់ស្ពាន ប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាព ហើយរាយការណ៍ទៅកម្លាំងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង៤ ដែលត្រូវបានឃាត់ខ្លួននោះ រួមមាន ទី១ឈ្មោះ មោះ ម៉ូត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរនេសាទត្រី ស្នាក់នៅលើទូក, ទី២ឈ្មោះ ម៉ាត់ គ្រីយ៉ា ភេទប្រុស ជនជាតិខ្មែរឥស្លាម អាយុ៥៦ឆ្នាំ មុខរបរនេសាទត្រី ស្នាក់នៅលើទូក មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង, ទី៣​ឈ្មោះ ទី ស្មាន់កោះ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរនេសាទត្រី ស្នាក់នៅលើទូក និងជនសង្ស័យទី៤ មានឈ្មោះ ទៀត អាតុ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរនេសាទត្រី ស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post