Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ប៉ៃលិនៈ ក្មេងស្រីអាយុ៤ឆ្នាំ​ ដែលបានស្លាប់ នៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយសារប្រតិកម្មថ្នាំពេទ្យនោះទេ បើយោងតាមការធ្វើកោសលវិច័​យរបស់សមត្ថកិច្ចជំនាញ និងមន្ត្រីជំនាញរបស់មន្ទីរសុខាភិបាលខេត្តប៉ៃលិន នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ បានឲ្យដឹងថា ក្មេងរងគ្រោះ មិន​មែនស្លាប់ដោយសារ​ប្រតិកម្មថ្នាំនោះទេ​ ពោលគឺក្មេងស្រីរងគ្រោះ រងនូវការប្រើអំពើហិង្សាលើរូបរាងកាយ និងការរំលោភបំពានផ្លូវភេទពីបុរសជាឪពុក​ចុង​។

មន្រ្តីជំនាញ បានបញ្ជាក់ថា ក្មេងស្រីរងគ្រោះ បានទទួលរងនូវការប្រើអំពើហិ​ង្សា លើរូបរាងកាយ និងការរំលោភបំពានផ្លូវភេទ ពីសំណាក់ឪពុកចុង ធ្វើឲ្យនាងឈឺចាប់ពេញរាងកាយ រហូតដល់​បាត់ជីវិត​ ហើយឪពុកចុងរូបនេះ បានផ្សំ​ថ្នាំយកទៅបញ្ជ្រកឲ្យក្មេងរងគ្រោះ ដើម្បី​ព្យាយាមចង់បង្វែងដាន និងបំភ្លៃការពិត។

សូមរំលឹកថា កាលពីវេលាម៉ោង៧៖៣០នាទីថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចខាងក្រោយផ្សារក្រោម ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្មេងស្រី​ឈ្មោះ ដារ៉ា រស្មី អាយុ៤ឆ្នាំ បានស្លាប់ ដោយសារឪពុកចុងផ្សំឲ្យលេប ហើយប្រតិកម្មស្លាប់​។

សមត្ថកិច្ច បានឲ្យដឹងថា ឪ​ពុកចុង​ឈ្មោះ ឃួន ដារ៉ា អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ និងម្ដាយឈ្មោះ ឈុន ស្រីចាន់ អាយុ២១ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូដូចគ្នា មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

បច្ចុប្បន្ន ជនសង្ស័យជាឪពុកចុង ត្រូវ​បាន​សមត្ថកិច្ចជំនាញឃាត់ខ្លួកសាងសំ​ណុំរឿងបញ្ជូន ទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនី​តិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor