ភ្នំពេញ៖ បន្ទាប់ពីទទួលបានការរិះគន់ទៅលើស្រ្តីម្នាក់ដែលធ្វើការសម្លាប់សត្វព្រៃជាច្រើនប្រភេទ យកធ្វើជាម្ហូប ហើយបង្ហោះតាមប្រព័ន្ធ Youtube រហូតដល់ក្រសួងបរិស្ថានព្រមានចាត់ការតាមផ្លវូច្បាប់របស់ក្រសួងនោះ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ស្ដ្រីខាងលើ និងប្តីរបស់ខ្លួន ជាអ្នកថតនោះ បានចូលមកក្រសួងបរិស្ថានហើយ ដើម្បីសារភាពទោសកំហុស ដែលរូបគេទាំងពីរនាក់បានប្រព្រឹត្តិកន្លងមក។
ទាក់ទងនឹងការចូលខ្លួននេះ ក្រសួងបរិស្ថាន បានរៀបចំសន្និសីទសារព័ត៌មានផងដែរ ស្រ្តីរូបនេះ និងប្តីរបស់នាងបានសារភាពថា សត្វទាំងនោះមិនមែនពួកគេជាអ្នកសម្លាប់ឡើយ ពោលគឺមានន័យថា ពួកគេបានទិញតពីគេ ហើយក៍យកមកថតវីដេអូ និងរូបភាព ក្នុងគោលបំណងដើម្បីបង្ហោះតាម Youtube និង Facebook ដើម្បីស្វែងរកថវិកាតែប៉ុណ្ណោះ។
ជាមួយនឹងការចូលមកនេះ ពួកគេទាំងពីរនាក់ ក៍បានធ្វើកិច្ចសន្យានៅចំពោះមុខមន្រ្តីក្រសួងបរិស្ថាន ពីកំហុសរបស់ពួកគេ ហើយនឹងបញ្ឈប់ទង្វើនេះតទៅទៀត។
វីដេអូ៖