Sponsor
vivo

បន្ទាប់ពីឈានជើងចូលក្នុងទីផ្សារប្រទេសកម្ពុជាបានមួយរយៈរួចមក vivo ទទួលបានប្រជាប្រិយភាព និងការគាំទ្រច្រើនពីសំណាក់អតិថិជននៅក្នុងស្រុក នេះក៏ព្រោះតែស្មាតហ្វូនដែលនៅក្នុងស្លាកសញ្ញានេះមានគុណភាពល្អ មានរូបរាងស្រស់ស្អាត មានសមត្ថភាពអាចបំពេញការងារបានច្រើន​ និងជាពិសេសនោះ វាក៏មានតម្លៃសមរម្យផងដែរ។

ជាក់ស្តែងស្មាតហ្វូនជំនាន់ចុងក្រោយរបស់ vivo ដែលមានឈ្មោះថា V9 នេះ ទទួលបានការកុម៉្មង់ ក៏ដូចជាការលក់ចេញទៅក្នុងទីផ្សារមានចំនួនយ៉ាងច្រើន ដែលនេះបង្ហាញពីសក្តានុភាព និងការជឿទុកចិត្តពីសំណាក់អតិថិជនមកកាន់ក្រុមហ៊ុនផងដែរ។

លក្ខណៈសម្បត្តិមួយចំនួនរបស់ ស្មាតហ្វូនកំពូលរបស់ vivo នេះមានដូចជាៈ

  • មានរូបរាងស្រស់ស្អាតរឹងមាំ ប្រណិតទាក់ទាញ
  • មានអេក្រង់ធំ 6.3 អ៊ីញ អាចបង្ហាញរូបភាពបានច្បាស់ក្នុងកម្រិត Full HD + ហើយវាក៏ជាប្រភេទអេក្រង់លាត Full View ដែលមាន Aspect Ratio 19:9​ និងមានដង់ស៊ីតេអេក្រង់ 400 ppi។ វាក៏ជាប្រភេទអេក្រង់ ស្ថិតក្នុងបក្សឆកនឹងគេផងដែរ។
  • ដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការណ៍ចុងក្រោយ Android Oreo 8.1 និងស្រោបខ្លួនដោយ Funtouch 4.0
  • មាន CPU Octa-Cores ប្រភេទ Cortex A53 រត់បានល្បឿន 2.2 GHz, ប្រើបន្ទះឈីប Snapdragon 626 និងអង្គក្រាហ្វិចជាប្រភេទ Adreno 506
  • មាន RAM 4GB និងអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 64GB ព្រមទាំងអាចបន្ថែមមេម៉ូរីកាតបានដល់ទៅ 256GB
  • ប្រើស៊ីមកាតបានពីរ​ (4G)
  • មានថ្មទំហំ​ 3260 mAh
  • មានកាមេរ៉ាដែលមានសមត្ថភាពពិសេស ដោយកាមេរ៉ាក្រោយមានពីរគ្រាប់ មួយទំហំ 16MP និងមួយទៀតមានទំហំ 5MP មាន Aperture 2.0 ដូចគ្នា។ ដោយឡែកកាមេរ៉ាមុខមានទំហំ 24MP អាចថតរូប Selfie បានយ៉ាងច្បាស់ល្អ។​
  • ចំណុចពិសេសបន្ថែមនៅក្នុងទូរសព្ទនេះមានដូចជា AI Face Beauty, AI Bokeh, AI Shot Reforcus, AI Selfie Lighting, AR Sticker & Funmoji, AI Scene Recognition, AI HDR, AI Face Access, Face Access for App-Lock, Attention Sensing, Game Mode, Picture in Picture, Gaming Keyboard, AI Smart Engine, និង Pocket Karaoke by "WeSing APP"​ ជាដើម។

vivo V9 សាកសមជាជម្រើសសម្រាប់មនុស្សទូទៅ ដែលនិយមចូលចិត្តភាព ទាន់សម័យ  ចូលចិត្តការថតរូប និងលេងហ្គេមជាដើម ហើយវាក៏ជាស្មាតហ្វូន ដែលអាចបំពេញតម្រូវការប្រើប្រាស់ទូទៅ បានយ៉ាងល្អផងដែរ។ បច្ចុប្បន្ននេះ ស្មាតហ្វូនvivo V9 ដែលមានចរាចរណ៍នៅក្នុងទីផ្សារប្រទេសយើងមានតែពីរពណ៌ប៉ុណ្ណោះ គឺ ពណ៌មាស និងពណ៌ខ្មៅ មានតម្លៃ $329 ហើយវាពិតជាទទួលបានការនិយមប្រើប្រាស់ច្រើនមែនទែន ដែលនេះជាមូលហេតុដែលក្រុមហ៊ុនគ្រោងនឹងនាំចូលពណ៌ថ្មីសម្រាប់ V9 នេះមួយពណ៌ទៀត ដើម្បីជាការជ្រោមជ្រែង និងបន្ថែមជម្រើសសម្រាប់អតិថិជនរបស់ខ្លួន។ ប៉ុន្តែពណ៌ថ្មីនេះ ក្រុមហ៊ុន vivo ប្រចាំប្រទេសកម្ពុជាយើង ពុំទាន់បានបង្ហើបឲ្យដឹងនៅឡើយទេ ថាវាជាពណ៌អ្វី ដោយទុកគ្រាន់ជាការ Surprise សិនប៉ុណ្ណោះ។

ចុះសម្រាប់ប្រិយមិត្តដែលជា Fan​ របស់ vivo តើអ្នកគិតថា vivo V9 នឹងមានពណ៌អ្វីមួយពណ៌ទៀត ដែលអាចនឹងបង្ហាញខ្លួនឆាប់ៗនៅក្នុងប្រទេសយើង? តោះ! ចូលរួមទាយលេងទាំងអស់គ្នា!

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor