header ads

Sponsor

vivo

ក្រោយពី vivo V9 ទទួលបានជោគជ័យ ច្រើននៅក្នុងទីផ្សារ មួយរយៈហើយនោះ ទីបំផុតស្មាតហ្វូនមួយនេះ ក៏នឹងមានបន្ថែមជម្រើស ពណ៌ក្រហមដែលជាការ បំបែកកំណត់ត្រាពណ៌ដំបូង ដែលមាននៅលើ ស្មាតហ្វូនរបស់ខ្លួន នៅក្នុងពេលឆាប់ៗផងដែរ។ នេះជាដំណឹងដ៏ល្អ មួយសម្រាប់ប្រិយមិត្ត ដែលជាអតិថិជន របស់ vivo និងជា Red Lover ផងដែរ។

vivoV9 ក្រហមមើលពិតជាមានភាពទាក់ទាញ ស្រស់ស្អាត ឆើតឆាយ ទាន់សម័យ និងភាពស៊ីវីល័យ បើចាប់កាន់នៅក្នុងដៃ មើលមកពិតជា មានភាពថ្លៃថ្នូរជាមួយ និងម៉ូឌែលថ្មីរបស់ vivoV9 ក្រហមមួយនេះ ។

បើយោងតាមប្រភពច្បាស់ការពី vivo Cambodia នោះ ក្រុមហ៊ុននឹងនាំចូល ម៉ូឌែល V9 ពណ៌ក្រហមចូលទៅ ក្នុងទីផ្សារកម្ពុជា នៅក្នុងរយៈពេលដ៏ខ្លី ខាងមុខនេះ ហើយ vivo ក៏មានជំនឿមុតមាំផងដែរថា អតិថិជនរបស់ខ្លួននឹង ពេញចិត្តសម្រាប់ដំណឹង ក៏ដូចជាការគាំទ្រ ពណ៌ក្រហមនេះ មិនចាញ់ពណ៌មាស ឬពណ៌ខ្មៅនោះឡើយ។

គួរបញ្ជាក់ផងដែរថា សន្ទុះនៃប្រជាប្រិយភាព របស់ស្លាកសញ្ញា vivo នៅក្នុងប្រទេសកម្ពុជាយើង មានការកើនឡើងគួរ ឲ្យកត់សម្គាល់ បន្ទាប់ពីក្រុមហ៊ុននេះបាន ឈានជើងចូលក្នុង ទីផ្សារស្មាតហ្វូនមួយ រយៈពេលខ្លីកន្លងមក ដែលនេះអាចនិយាយ បានថាការគាំទ្រនេះ មកពីស្មាតហ្វូនរបស់ vivo មានគុណភាពល្អ ការឌីហ្សាញរូបរាង ដ៏ស្រស់ស្អាត កាមេរ៉ាល្អ មុខងារសម្បូរបែប និងជាពិសេសនោះ វាត្រូវបានវេចខ្ចប់ ជាមួយតម្លៃដ៏សមរម្យផងដែរ។  

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post