Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្បែក និងឆ្អឹងសត្វព្រៃ មានតម្លៃជាច្រើនគីឡូក្រាម ត្រូវបាន​កម្លាំងចម្រុះ ក្រោមការដឹកនាំ និង​បញ្ជាពីលោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះឆែកឆេរផ្ទះ២ល្វែង នៅមុខផ្សារដីហុយ ខណ្ឌសែនសុខ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ។

ក្នុងប្រតិបត្តិការចុះឆែកឆេរ ផ្ទះ២ល្វែងនេះ សមត្ថកិច្ច​បានរកឃើញសំណល់ស្បែកខ្លា ឆ្អឹងខ្លា កន្ទុយខ្លា ភ្លុកដំរី និងកម្ទេចកម្ទីសត្វព្រៃជាច្រើនប្រភេទ សរុបជាច្រើនគីឡូក្រាម។ ហើយ​សមត្ថកិច្ច  ក៏បានឃាត់ខ្លួនម្ចាស់ផ្ទះទាំងពីរនោះ យកមកសួរនាំ ព្រមទាំងដកហូតម៉ូតូមួយគ្រឿង និងសម្រេចបិទទ្វារផ្ទះទាំង២នេះ ជាបណ្ដោះអាសន្នផងដែរ។

ក្រោយប្រតិបត្តិការរួច ស្បែក និងឆ្អឹងសត្វព្រៃទាំងនោះ អង្គភាពប្រតិបត្តិការ អន្ដរាគមន៍បង្ក្រាបបទល្មើសព្រៃឈើចល័ត យក​ទៅ​រក្សាទុករង់ចាំចាត់បន្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor