header ads

Sponsor

ពិសី

ភ្នំពេញៈ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ និងភរិយាលោកស្រី អាន ផល្លា ជា ពិសី ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឃន៍ ខណ្ឌឬស្សីកែវ គ្រោងដាក់ពាក្យបណ្ដឹងទៅក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមច្បាប់ ចំពោះគណនី Acount Facebook ឈុត សារ៉ាត់ ដែលបានលួចយករូបភាព របស់លោកទាំងពីរទៅកាត់ត បង្កើត Facebook ក្លែងក្លាយវាយប្រហារទៅលើថ្នាក់ដឹកនាំកំពូល ដែលតែងតែបង្ហោះសារ ស្ដីពីសកម្មភាពផ្សេងៗលើទំព័រ Facebook ផ្លូវការរបស់លោកមានគណនី ជា ពិសី (Oudam Vireakpot) និងគណនី ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌឬស្សីកែវ រួមជាមួយគណនី Facebook Ann Phalla ។

ជាមួយគ្នានេះ លោក ជា ពិសី និងលោកស្រី អាន ផល្លា តាមរយៈបណ្ដាញសារព័ត៌មាន CAM POST នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ សូមជម្រាបជូនដំណឹងរាល់ការ Post រូប ឬផ្សព្វផ្សាយព័ត៌មានផ្សេងៗ តាមរយៈ Acount Facebook ឈុត សារ៉ាត់ ខាងលើ ខ្ញុំពុំទទួលស្គាល់ និងពុំទទួលខុសត្រូវឡើយ។ អាស្រ័យហេតុនេះ សូមអស់លោក លោកស្រី មេត្តាជ្រាប ជាព័ត៌មាន សូមអរគុណ ។

លោកអភិបាលខណ្ឌឬស្សីកែវ ក៏បានអំពាវនាវឲ្យមិត្តភក្តិក្នុង Facebook ជួយសហការទប់ស្កាត់ និងប្រុងប្រយ័ត្នខ្ពស់ ចំពោះព័ត៌មានមិនពិតទាំងឡាយណា ដែលចេញដោយគណនី Facebook ឈុត សារ៉ាត់ ក្លែងក្លាយនោះ ។

លើសពីនេះទៅទៀត អភិបាលខណ្ឌឬស្សីកែវ និងភរិយា ក៏បានជំរុញជនដែលខិលខូចលួចយករូបភាពរបស់លោកស្រីទៅកាត់តបង្កើតគណនី Facebook ក្លែងក្លាយទៅវាយប្រហារលើថ្នាក់ដឹកនាំ ត្រូវបញ្ឈប់សកម្មភាពនៃអំពើទុច្ចរិតរបស់ខ្លួនជាបន្ទាន់ បើមិនដូច្នេះទេ លោកនិងដាក់ពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃ ដើម្បីឲ្យជួយចាត់វិធានការតាមច្បាប់ បើ Acount Facebook ឈុត សារ៉ាត់ នៅតែបន្តកាត់តរូបភាព Post វាយប្រហារថ្នាក់ដឹកនាំយ៉ាងដូច្នេះ ។

សូមជម្រាបថា នេះជាលើកទី២ហើយ ដែល Facebook ផ្លូវការរបស់លោកស្រី អាន ផល្លា ជា ពិសី ត្រូវជនខិលខូចលួចយករូបភាពទៅកាត់ត បង្ហោះជាសារវាយប្រហារមកលើលោកស្រីប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឃន៍ខណ្ឌឬស្សីកែវរូបនេះ ក៏ដូចជា Facebook ផ្លូវការមួយចំនួនផ្សេងទៀត របស់ថ្នាក់ដឹកនាំសំខាន់ៗ ក៏ត្រូវបានជនអនាមិកលួចយក (Hack) ទៅប្រើប្រាស់ ក្នុងគោលបំណងមិនល្អផងដែរ ហើយអស់លោក លោកស្រីជាម្ចាស់គណនី ក៏បានបញ្ជាក់ថា នឹងមិនទទួលខុសត្រូវឡើយ ចំពោះការប្រើប្រាស់របស់ Facebook នោះក្នុងអំពើទុច្ចរិត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post