header ads

Sponsor

ពិសី

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ស្នើឲ្យពលរដ្ឋមានការយោគយល់ និងអធ្យាស្រ័យចំពោះការលិចលង់ នៅរាជធានីភ្នំពេញនេះ ដោយសារនីវ៉ូទឹកមានកម្ពស់ខ្ពស់។

ប៉ុន្មានថ្ងៃមកនេះ នៅទូទាំងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ មកជាប់គ្នាធ្វើឲ្យមាន ការលិចលង់ នៅតំបន់ជាច្រើន ជាពិសេសនៅរាជធានីភ្នំពេញតែម្តង គឺមានការលិចលង់ យ៉ាងខ្លាំងក្លា ក្រោយពីមេឃភ្លៀង ក្នុងនោះបានធ្វើឲ្យពលរដ្ឋធ្វើដំណើរទៅវិញទៅមករអ៊ូរទាំ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកការដ្ឋាន សាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់ចោមចៅ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ថា សម្ដេច​តេជោ​ ហ៊ុន​ សែន​ មានប្រសាសន៌​ថា​ "សូមការអធ្យាស្រ័យ និងយោគយល់អំពីស្ថានការណ៍ពិតប្រាកដរបស់យើងដែលទីក្រុងភ្នំពេញមានការលិចលង់ វាមិនមានរឿងអ្វីចម្លែកទេ ប្រសិនបើយើងយល់ពីវិធានការ ពិតនៃទីក្រុងភ្នំពេញ។ ខ្ញុំនិយាយនេះ មិនមែនការពារអភិបាលក្រុង ទាំងប៉ុន្មានជំនាន់មកហើយទេ

សម្ដេច​បន្ដថា​ មិនមែនលិចតែរាជធានីភ្នំពេញទេ សូម្បីតែក្រុងបាងកក ក្រុងបារីស និងក្រុងរ៉ូម ក៏លេចដែរ ហើយអាជ្ញាធរ និងអ្នកពាក់ព័ន្ធបានខិតខំប្រឹងប្រែង ពីការដាក់លូ ដើម្បីបញ្ចៀសទឹកជំនន់។

នាយករដ្ឋមន្ដ្រី​ អះអាងថា​ ពីដើមទឹកលេចច្រើនថ្ងៃទម្រាំស្រុកវិញ។ នៅពេលបង្ហោះតាមហ្វេសប៊ុកនោះ គឺមានថង់ប្លាស្ទិកមានច្រើននៅលើទឹក។ យុទ្ធនាការឈប់ប្រើថង់ប្លាស្ទិកមិនទាន់ជោគជ័យទេ ដូច្នេះត្រូវរួមគ្នាបន្ថែមទៀត។

នាយករដ្ឋមន្រ្តីបានឲ្យដឹងទៀតថា មិនមែនមានតែជំនន់ទឹកភ្លៀងទេ សូម្បីជំនន់ទឹកទន្លេក៏មាន ដែរ ដោយសារទន្លេតូច ហើយទឹកធ្លាក់មកពីលើធំពេក ដូចនេះទើបបង្កឲ្យមានទឹកជំនន់នោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post