header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ស្របពេលដែលផ្សារទំនើប AEON Sen Sok (AEON 2) ដែលជាប់ឈ្មោះជាផ្សារទំនើបធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ចាប់ផ្តើមសាកល្បងបើកឲ្យចូលទស្សនាភ្លាម គេសង្កេតឃើញមានចំនួនមនុស្សដ៏ច្រើនលើសលប់សម្រុកទៅមើលជារៀលរាល់ថ្ងៃ ហើយក៏បានបង្កឲ្យមានកកស្ទះគួរឲ្យកត់សម្គាល់ផងដែរ។

ខណៈពេលដែលមានមនុស្សច្រើនមកទស្សនាផ្សារ  AEON 2 វាក៏ជាពេលវេលាមួយចំពោះក្រុមចោរ ឬមនុស្សមិនល្អ បន្លំធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិនាៗផងដែរ ជាក់ស្តែងដូចជាការចែករំលែករបស់គណនីហ្វេសបុកមួយ ដោយបានសរសេរសារបែបនេះថា:

អ្នកទៅលេង​ aeon 2 សូមប្រយ័ត្នចោរ​ វះកាបូបយកទូរស័ព្ទ​ កាបូបលុយ… មុននេះ 1 ម៉ោងប្អូនខ្ញុំត្រូវបានចោរ​ វះកាបូបយកទូរស័ព្ទ​ IPhone 6s+ 1គ្រឿង​បាត់តែម្តង មិនមែនមានតែទូរស័ព្ទប្អូនខ្ញុំមួយទេថ្ងៃនេះ​ មានអ្នកផ្សេងក៏បាត់ដែរ​ នឹងមានដូចជា​ លូកហ៊ោប៉ៅ​ ជាដើម…ចំណែកឯ​ ខាងcameraរបស់ aeon គាត់បានប្រាប់ខ្ញុំថា check មិនឃើញនោះទេ។

ពិតណាស់ការលើកឡើងបែបនេះអាចជាការពិត ប៉ុន្តែបើតាមការទៅដល់របស់ក្រុមការងារយើងខ្ញុំនៅផ្សារ AEON 2 តែងតែមានសន្តិសុខឈរប្រាប់ថា បើមានកាបូប អាចស្ពាយដាក់ខាងមុខ ដើម្បីជៀសវាងការបាត់ ឬមានជនខិលខូចបន្លំលួយយកទ្រព្យសម្បត្តិដោយមិនដឹងខ្លួន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post