header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កូឡាឡាំពួរៈ សារព័ត៌មាន CNA បានចុះផ្សាយនៅថ្ងៃទី១៨ ខែមិថុនានេះថា លោក Jack Ma ស្ថាបនិកក្រុមហ៊ុនលក់ផលិតផលតាមអនឡាញដ៏ល្បីល្បាញរបស់ចិន ដែលមានឈ្មោះថា Alibaba នៅថ្ងៃព្រឹកថ្ងៃចន្ទនេះ បានចូលជួបសវនាការជាមួយលោក Mahathir Mohamad នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី ដោយក្នុងជំនួបនេះ លោក Ma ត្រូវបានគេផ្តិតរូបភាពវីដេអូមួយដែលបង្ហាញអំពីការចាប់ដៃយ៉ាងរលាក់ដោយផ្ទាល់ជាមួយនឹនឹងនាយករដ្ឋមន្ត្រីវ័យចំណាស់ជាងគេបំផុតក្នុងចំណោមមេដឹកនាំពិភពលោកនាពេលបច្ចុប្បន្ននេះគួរឲ្យភ្ញាក់ផ្អើលបំផុត នៅឯវិមាននាយករដ្ឋមន្ត្រី Putrajaya ។

សារព័ត៌មាន Bernama បានផ្តិតយកសកម្មភាពជាខ្សែវីដេអូមួយនៃការជួបប្រជុំគ្នា ដោយបានបង្ហោះនៅលើបណ្តាញសង្គម Twitter របស់ខ្លួន នៅព្រឹកថ្ងៃចន្ទនេះ ដែលបង្ហាញអំពីសកម្មភាពរបស់លោក Ma បានចាប់ដៃរលាក់ជាមួយនឹងលោក Dr Mahathir មុនពេលធ្វើការណែនាំដល់កន្លែងគួរសមសម្រាប់ប្រតិភូ ។

មហាសេដ្ឋីចិនរូបនេះ បានថ្លែងកើតសរសើរដល់លោក Dr Mahathir នៅពេលជួបប្រជុំគ្នា ចាប់តាំងពីគាត់បានវិលមកកាន់តំណែងជានាយករដ្ឋមន្ត្រីសារជាថ្មី សម្រាប់ការបោះឆ្នោតជាប្រវត្តិសាស្ត្រនោះ ។

ក្រោយកិច្ចប្រជុំការងារជាមួយគ្នារួចមក លោក Ma បានប្រាប់ដល់សារព័ត៌មាន Bernama ថា គាត់ គឺ”មានការភ្ញាក់ផ្អើលចំពោះលោក Dr Mahathir ដែលមានចំណេះដឹងខាងបច្ចេកវិទ្យា” ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post