header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនជាតិចិនប្រុសស្រី៣នាក់ បាន​រងរបួសយ៉ាងដំណំ បន្ទាប់ពីបើករថយន្តទាំងងងុយដេក ក៏រេចង្កូតទៅបុកខឿនចិញ្ចើមផ្លូវ និងដើមគ្រាប់បែកខូចខាតរថយន្តមួយ​កំណាត់មុខ​ នៅខាងមុនមន្ទីរពេទ្យគន្ធាបុប្ផាក្រោយព្រះបរមរាជវាំង។

គ្រោះថ្នាក់ចរាចរណ៍នេះ បាន​កើតឡើងកាលពីវេលាម៉ោង៥និង២៥នាទីព្រឹកថ្ងៃអង្គារ៍ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ចំណុចខាងនមន្ទីរពេទ្យគន្ធាបុប្ផា ក្រោយព្រះបរមរាជវាំង តាមបណ្ដោយផ្លូវលេខ២៤០ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

ប្រភពព័ត៌មានពីនគរបាលចរាចរណ៍ខណ្ឌដូនពេញ បានប្រាប់ឲ្យ​ដឹងថា មុនពេលកើតហេតុ គឺមានស្ត្រីម្នាក់ជាជនជាតិចិន បានបើករថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ានដាយស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AR-៦៥០១ រួមដំណើជាមួយជនជាតិចិនប្រុសស្រី២នាក់ ផ្សេងទៀត ដោយបើកបរតាមបណ្ដោយផ្លូវលេច២៤០ ក្នុងល្បឿនយ៉ាងលឿន មិនដឹងជាមានរឿងអី ក៏រេចង្កូតទៅបុកឡើងខឿនចិញ្ចើមផ្លូវ រួចក៏ហោះទៅបុកដើមគ្រាប់បែកពេញទំហឹងទៅមុខលែងរួច ចំណែករថយន្តខូចខាតមួយកំណាត់មុខចំហៀងឆ្វេង និងអ្នកបើកបរត្រូវដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យពន្លឺភ្លាមៗតែម្តង។

ក្រោយកើតហេតុនគរបាលបាលជំនាញចរាចរណ៍ខណ្ឌដូនពេញ បានចុះមកដល់កន្លែង និង ទំនាក់ទំនងទៅនគរបាលបាលជំនាញចរាចរណ៍ក្រុងចុះមកវាស់វែងយកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យ​ម្ចាស់ចូលខ្លួនមកដោះស្រាយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post