header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មនុស្សជាច្រើនសម្ដែងក្ដីអាសូរ និងរន្ធត់ចិត្តជាពន់ពេក តែមិនដឹងថា ឪពុកម្ដាយមានទុក្ខអ្វីនោះទេ មកធ្វើបាបក្មេងមិនដឹងអ្វីទាល់តែសោះ ដែលមើលទៅក្មេងទើបកើតបានប៉ុន្មានម៉ោង បែរយកច្រកក្នុងថង់ ហើយបោះចោលក្នុងគំនរសំរាមបែបនេះ។ យ៉ាងណា សំណាងល្អ ភព្វមាន ទើបទារករងគ្រោះអាចរួចផុតជីវិតពីក្ដីក្រញាំមជ្ជុរាជ ដោយត្រូវបានអ្នករើសអេតចាយដើរកកាយថង់សំរាម ប្រទះឮសំឡេងយំង៉ាៗ ទើបដើររកឃើញ។

ហេតុការណ៍ប្រទះឃើញទារកទើបនឹងកើត ដែលឪពុកម្ដាយយកទៅបំបោះបង់ចោលក្នុងគំនរសំរាមខាងលើនេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១១យប់ ថ្ងៃព្រហស្បត្តិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចមុខអគ្គិសនីទួលសង្កែ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមសម្តីបុរសម្នាក់ ដែលជាអ្នកដើររើសអេតចាយ ប្រាប់ភ្នាក់ងារសារព័ត៌មាន CAM POST ឲ្យដឹងថា ដំបូងឡើយ រូបគាត់កំពុងកាយសំរាមរកសម្បកកំប៉ុងអេតចាយ ស្រាប់តែឭសំឡេងយំង៉ាៗ គាត់ក៏លើកយកមកមើល ទើបឃើញទារកម្នាក់ ភេទស្រី ដោយមានរុំសារ៉ុងពណ៌លឿងលាយក្បាច់ផ្កាចម្រុះ ច្រកចូលក្នុងថង់ ទំនងទើបតែម្តាយយកមកប្លុងចោល ដែលទើបពីកើតបានប៉ុន្មានម៉ោង ហើយរូបគាត់បានប្រាប់គេឯងក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។

បន្ទាប់ទទួលព័ត៌មានពីការភ្ញាក់ផ្អើលហើយនោះ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ដោយចូលរួមជាមួយបុរសរើសអេតចាយ និងបងម៉ូតូកង់បី បានយកទារិកាខាងលើ ទៅមន្ទីរពេទ្យកាលម៉ែត ដើម្បីពិនិត្យមើលសុខភាព ហើយបានប្រគល់បន្តឲ្យទៅវិទ្យុ ABC ជាអ្នកមើលថែរក្សា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post