header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ​ បញ្ហាល្បែងស៊ីសង ត្រូវបានគេចាត់ទុកថា ជាបទល្មើសមួយ ដែលសមត្ថកិច្ចហាមឃាត់ ពីព្រោះល្បែងស៊ីសងធ្វើឱ្យមនុស្សអន្តរាយ ធ្វើឱ្យមនុស្សក្លាយទៅចោរលួច ចោរឆក់ ឬចោរប្លន់ និងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់នៅក្នុងសង្គមជាដើម។

ជាក់ស្តែងកាលពីពេលថ្មីៗ រដ្ឋាភិបាលកម្ពុជា ពិសេសរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ផែនការដល់មន្រ្តីទូទាំងប្រទេសឱ្យមានវិធានការទៅលើល្បែងស៊ី​សង រហូតចុងក្រោយនេះ រដ្ឋាភិបាលក៏បានបង្កើតនាយកដ្ឋានមួយសម្រាប់គ្រប់គ្រងល្បែងស៊ីសងផ្ទាល់តែម្តង ប៉ុន្តែតំបន់ខ្លះល្បែងហាក់នៅបន្តបើកដដែល រហូតពេលខ្លះគេចោទថា អាជា្ញធរសមត្ថកិច្ចមូលដ្ឋានជាអ្នកទទួលសំណូក និងកាងល្បែងទាំងនោះ។

ប្រជាពលរដ្ឋបានរាយការណ៍មកថា ក្រោយពីនាយករដ្ឋមន្រ្តីបញ្ជាឱ្យបង្រ្កាបទីតាំងល្បែងស៊ីសងជល់មាន់នៅស្រុកបាទី ខេត្តតាកែវ និងស្រុកល្វាឯម ខេត្តកណ្តាល ហើយនោះ ល្បែងជល់មាន់នៅខេត្តកំពង់ស្ពឺ ស្រាប់តែទម្លាយឡើងយ៉ាងជំហរ ដោយស្ថិតនៅមិនឆ្ងាយប៉ុន្មានពីផ្សារឧត្តុង្គ។

ប្រជាពលរដ្ឋ បានប្រាប់ថា នៅចម្ងាយជាង៣០០ម៉ែត្រពីផ្សារឧត្តុង្គ មានទីតាំងបើកល្បែងបញ្ជល់មាន់ដ៏ធំមួយស្ថិតក្នុងភូមិឃ្លាំង៥ ឃុំវាំងចាស់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ជាប់ព្រំប្រទល់ ស្រុកកំពង់លួង ខេត្តកំពង់ឆ្នាំង ដែលគេដឹងថា ម្ចាស់ឈ្មោះ សូ ឈ័ង ជាមន្រ្តីយោធា ពាក់ស័ក្តិ៤។

ប្រជាពលរដ្ឋថា ទីតាំងនេះបើកលេងយូរមកហើយ ដោយលេងជារៀងរាល់ថ្ងៃ និងភ្នាល់ដាក់លុយរាប់ពាន់រាប់ម៉ឺនដុល្លារឯណោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post