header ads

Sponsor

ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

កណ្តាល៖ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០៨វេលាម៉ោង២២ និង៣០នាទីយប់ នៅចំណុច:ផ្ទះជួលភូមិដើគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅខេត្តកណ្តាល ប្តីកំណាចយកសុរ៉ាជាត្រីមុខ ដោយសារជាតិស្រវឹងចូលខ្លួន បានបង្ខំបបួលប្រពន្ធ រួមភេទជាមួយ តែប្រពន្ធមិនព្រម ដោយហេតុអតស្រួលខ្លួន អស់កម្លាំង ធ្វើអោយប្តីខឹងយកវែកឆាវាយ និងយក កាំប៉ិតកាប់របួសធ្ងន់។

បើយយោងតាមលោក អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះសុខ ចាន់ អាយុ៣៦ឆ្នាំ ទីលំនៅ:ស្នាក់នៅភូមិដើមគរ សង្កាត់ដើមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរជា គ្រូទាយ ។ ចំណែកឯជនល្មើសឈ្មោះ ស៊ីថា ពេជ្រ អាយុ៣២ឆ្នាំ មានទីលំនៅ ស្នាក់នៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ សន្តិសុខក្រុមហ៊ុន មិត្តហ្វូន(ឃាត់ខ្លួន)។

លោកអធិការបានបន្តរទៀតថា នៅវេលាកើតហេតុខាងលើ ពេលជនរងគ្រោះជាប្រពន្ធ កំពុងតែដេកនៅក្នុងបន្ទប់ជាមួយកូនតូច ពេលនោះស្រាប់តែជនល្មើសជាប្តីបាន ដើចូលមកក្នុង សភាពស្រវឹងស្រា ហើយបានសុំប្រពន្ធរួមភេទជាមួយតែប្រពន្ធមិនព្រម ព្រោះស្រួលខ្លួនអស់ កំលាំងធ្វើអោយជនល្មើសខឹង បានយកវែកឆាវាយត្រូវចំចិញ្ចើមខាងឆ្វេងបណ្តាល ឲ្យរយ:ហូរឈាម ក្រោយមកជនល្មើសក៏បានរករឿង ជាមួយជនរងគ្រោះម្តង ដោយមានការប្រតាយប្រតប់គ្នា ពេលនោះជនល្មើសក៏បានទាញកាំបិតប៉័ងតោ កាប់បណ្តាលឲ្យត្រូវចំបាតដៃខាងឆ្វេង របស់ជន រងគ្រោះរងរបួសរយះហូរឈាម ទើបសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនជនល្មើស រួមទាំងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post