header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សំណុំរឿងយុវជនម្នាក់ជំនាញHack ចូលអខោន Facebook មើលតាមការLiveនៃផ្ទាល់លក់ផលិតផល របស់ម្ចាដ់អខោនឈ្មោះ Ana Brand Brands ហើយលួចយកលេខកូដសម្ងាត់ដកលុយតាម ក្រុមហ៊ុនវេរលុយទ្រូម៉ានី តាមរយៈភ្ញៀវវេរលុយមកឱ្យជនរងគ្រោះចំនួន៤ដងនោះត្រូវបានបញ្ជូនមកសាលាដំបូងសាកសួរអស់៥ថ្ងៃហើយ តុលាការនៅតែមិនសម្រេចបែបណាទេ។

រហូតមកដល់ថ្ងៃទី១៩មិថុនា ឆ្នាំ២០១៨រឿងក្ដីនេះកំពុងស្ថិតនៅចំណាត់ការសាកសួររបស់លោកគុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបួងររាជធានីភ្នំពេញនៅឡើយទេ។

ជនសង្ស័យដែលត្រូវចាប់ច្លួននេះឈ្មោះ ចាន់ ម៉េងឆាយ អាយុ១៩ឆ្នាំជានិស្សិតឆ្នាំទី២ សាកលវិទ្យាល័យនីតិសាស្រ្ត ស្នាក់នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យត្រូវនគរបាលឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

ជនរងគ្រោះក្នុងរឿងក្ដីនេះឈ្មោះ សុខ ស៊ីណា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរលក់ផលិតផលខោអាវ តាមអនឡាញ (Live FacebooK លក់) ស្នាក់នៅផ្ទះលេខ៦០ ផ្លូវលេខ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

ឈ្មោះ ចាន់ ម៉េងឆាយ បានសារភាពថា ខ្លួនបានលួចបើកយកលុយរបស់ជនរងគ្រោះបាន៤ដង មកហើយដោយប្រើប្រាស់លេខទូរស័ព្ទដៃរបស់ជនរងគ្រោះយកទៅបើក ដែល មានលេខ 015969798 និងលេខ 0888969798 ហើយមានលេខកូដរបស់ភ្ញៀវដែលផ្ញើមកឲ្យដើម្បីយកទៅបើកយកលុយហើយកន្លងមកខ្លួនភ្លេចហើយមិនដឹងថាលួចដកបានប៉ុន្មានទេ។ ចំណែកជនរងគ្រោះបញ្ជាក់ថាខ្លួនបាត់លុយអស់ចំនួន៥០០០ដុល្លារដោយការលួចលេខកូដនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post