header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

Wong Chi-Hua ជាជនជាតិចិនម្នាក់ ដែលជាពាណិជ្ជករ ដ៍ល្បី និងជាអ្នកជំនួញផ្នែកអចលទ្រព្យនៅម៉ាឡេស៊ី ហើយតែងតែមានសកម្មភាពមនុស្សធម៌ជាច្រើន ដែលរហូតបានទទួលកិត្តិយសពី រាជវង្សានុវង្ស និងរដ្ឋាភិបាលរបស់ម៉ាឡេស៊ី ដែលទើបតែមានវ័យ ៣៥ឆ្នាំប៉ុណ្ណោះ។ 

អ្វីដែលពិសេស និងជាទីចាប់អារម្មណ៍នោះគឺនៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ បុរសជាជនជាតិចិន ខាងលើនេះ បានមកដល់ព្រះរាជាណាចក្រកម្ពុជាយើង ដោយបាននាំយកជាអំណោយ និងថវិកា សម្រាប់មកចែកជូនសិស្សានុសិស្ស នៅក្នុងសាលាបឋមសិក្សាស្ទឹងមានជ័យ នេះបើតាមការបញ្ជាក់ពីសាលាសង្កាត់ស្ទឹងមានជ័យ។

បើមើលតាមប្រវត្តិរបសលោក Wong Chi-Hua ដែលពាក់គ្រឿងអលង្ការស្រោចខ្លួននេះ ធ្លាប់បានឈ្នះលុយជាច្រើន រាប់សិបលានដុល្លារហុងកុង ពីការលេងល្បែងនៅកាសុីណូ ព្រមទាំងបានបាចលុយទាំងនោះ ល្បីពេញកាស៊ីណូទៀតផង។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post