header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

មុននេះបន្តិចយប់ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៨នេះ ប្រធានគណបក្សខ្មែរក្រោកបាន ចេញវីដេអូ ផ្សាយផ្ទាល់សម្ដែងការសោកស្ដាយចំពោះពាក្យសម្ដីសន្និដ្ឋានរបស់ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភា និងជាអ្នកសម្របសម្រួលវេទិការតុមូល ដេញដោលមតិស្ដីពីគោលនយោបាយរបស់គណបក្សទាំង២០ ដែលបានសន្និដ្ឋានជាមុនថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និង គណបក្សឆន្ទៈខ្មែរ អាចនិងមានអត្ថិភាពទទួលអាសនៈក្នុងរដ្ឋសភា ស្របពេលការបោះឆ្នោតជ្រេីសរេីសតំណាងរាស្ត្រ នីតិកាលទី៦ មិនទាន់មកដល់នៅឡីយ។

ដោយប្រធានគណបក្សខ្មែរក្រោក សូមថ្កោលទោស និងចាត់ទុកសម្ដីនេះជាការបំពានលេីឆន្ទៈប្រជាពលរដ្ឋ និងប៉ះពាល់ដល់លទ្ធផលបោះឆ្នោតនាពេលខាងមុខ ខណៈដែលពលរដ្ឋលោកពុំទាន់បានបង្ហាញឆន្ទៈជ្រេីសរេីសតំណាងរបស់ខ្លួននៅឡេីយ ជាពិសេសការសន្និដ្ឋាននេះជាមូលន័យផ្ទុយពីគោលការណ៍សេរីយុត្តិធម៌និងបោះឆ្នោតដោយសំងាត់ ដែលជាការអះអាងរបស់ប្រមុខរាជរដ្ឋាភិបាលរួមទាំង គណកម្មាធិការជាតិរៀបចំការបោះឆ្នោតកន្លងមក ។

លោកបានបន្ថែមថា ដោយយោងតាមអត្ថន័យខាងលេីគណបក្សខ្មែរក្រោករួមទាំងគណបក្សផ្សេងទៀតអាចនឹងដកខ្លួនចេញពីការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រ នីតិកាលទី៦នាពេលខាងមុខនេះ ប្រសិនជាពុំមានការបំភ្លឺជាក់លាក់ណាមួយពីស្ថាប័នរាជបណ្ឌិតសភាដែលបានថ្លែងហួសដែនសមត្ថកិច្ចរបស់ខ្លួនបែបនេះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post