header ads

Sponsor

រិទ្ធី

នា​ព្រឹក​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ២០១៨ ​នេះ ឯកឧត្តម ស៊ុន ចាន់​ថុ​ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​បាន​ថ្លែងថា៖ ប្រជាជន​កម្ពុជា​នឹង​អាចធ្វើ​ដំណើរទៅកាន់​ប្រទេស​សិង្ហ​បុរី​តាមផ្លូវ​រថភ្លើង ​នាពេលខាងមុខ​។ ការ​បញ្ជាក់បែបនេះ ធ្វើឡើងក្នុង​ក្នុង​ពិធីចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ ដើម្បី​ផ្តល់​សេវា​ទូទាត់​ប្រាក់​ឌីជីថល (Digital) ជាមួយ​ក្រុមហ៊ុន ផាយ ផេ​ (pi pay​)។

ឯកឧត្តមទេសរដ្ឋមន្ត្រីបន្តថា សព្វថ្ងៃ​កម្ពុជា​រង់ចាំតែ​កិច្ចព្រមព្រៀង​ផ្លូវ​រថភ្លើង​ជាមួយ​ភាគី​ថៃ​ប៉ុណ្ណោះ ស្រប​ពេលដែល​ប្រទេស​ថៃ និង​ប្រទេស​សិង្ហ​បុរី​មាន​កត​ភ្ជាប់​ផ្លូវ​រថភ្លើង​ទៅហើយ​។​

​លោក ហូ វណ្ឌី ទី​ប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា និង​ជាទី​ប្រឹក្សា​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​លើកឡើងថា ការតភ្ជាប់​បណ្តាញ​ផ្លូវដែក​នេះ វា​នឹង​បង្កើន​មិត្តភាព និង​ជាពិសេស​ជំរុញ​កំណើន​ភ្ញៀវទេសចរ​បន្ថែមទៀត។​

​កម្ពុជា​​កំពុង​ធ្វើ​កិច្ច​ច​ចា​រលើ​កិច្ចព្រមព្រៀង​ផ្លូវ​រថភ្លើង​ជាមួយ​ប្រទេស​ថៃ ហើយ​នៅមាន​ពាក្យពេជន៍ និង​ឃ្លា​មួយចំនួន​មិនទាន់មាន​ភាព​ឯកភាពគ្នា​នៅឡើយ​ កិច្ចព្រមព្រៀង​រវាង​ប្រទេស​នីមួយៗ ត្រូវធ្វើ​ការត្រួតពិនិត្យ​សិក្សា​យ៉ាងច្បាស់​លាស់ ដើម្បី​ការពារ​មិនឱ្យ​ខាតបង់​ប្រយោជន៍ ឬប៉ះពាល់​ដល់​បូរណភាព​ទឹកដី​។ នេះជាការបញ្ជាក់របស់ឧត្តម​ទេសរដ្ឋមន្ត្រី។

សូមបញ្ជាក់ប្រទេសកម្ពុជាបាននិងកំពុងតែជួសជុល ក៏ដូចជាបានដាក់ឱ្យដំណើរការឡើងវិញនូវផ្លូវដែកមួយចំនួន។ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ផ្លូវដែកទិសខាងជើង នឹងត្រូវដាក់ឱ្យដំណើរការជាស្ថាពរ ភ្នំពេញ-បាត់ដឹង-ពោធិ៍សាត់-បាត់ដំបង-សិរីសោភ័ណ្ឌ-ប៉ោយប៉ែត។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post