header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

តារាចម្រៀងវ័យក្មេង ទើបតែប្រលូកក្នុងវិថីសិល្បៈតាមរយៈកម្មវិធី The voice kids Cambodia កុមារា ពេជ្រ ថៃ កំពុងតែទទួលបានការគាំទ្រកាន់តែខ្លាំងឡើងៗ និងមានមហាជនស្គាល់ច្រើន ក្រោយពីបានក្លាយជាម្ចាស់ពានក្នុងកម្មវិធី​នេះ។

ជាក់ស្ដែង កុមារា ពេជ្រ ថៃ តែងតែបង្ហាញខ្លួននៅក្នុងការប្រគ៉ំតន្ត្រីជាមួយនឹងតារាចម្រៀងរៀមច្បងជាច្រើននាក់ផ្សេងទៀត ហើយក្នងនោះកុមារា ពេជ្រ ថៃ ក៏បានបញ្ចេញបទចម្រៀងទោលដំបូងរបស់ខ្លួនក្នុងផលិតកម្មរស្មីហង្សមាសផងដែរ និងបានទទួលការចាប់អារម្មណ៍ ព្រមទាំងការសរសើរជាខ្លាំងពីសំណាក់អ្នកគាំទ្រ។

យ៉ាងណាមិញនៅមួយរយៈចុងក្រោយនេះ ពេជ្រ ថៃ ហាក់មិនសូវបង្ហាញខ្លួនក្នុងកម្មវិធីផ្សេងៗទេ ហើយការសិក្សាក៏មិនសូវបានមករៀនថែមទៀតផង ទើបធ្វើអោយលោក មាស ឬទ្ធី បានសាកសួរពីបញ្ហានេះ និងទទួលបានចម្លើយគួរអោយខ្លោចចិត្ត។

លោក មាស ឬទ្ធី បានរៀបរាប់ក្នុងបណ្តាញ Facebook ថា៖

«ជួបពេជ្រ ថៃ និងម្តាយឪពុករបស់គេនៅអីុអន២ត្រៀមខ្លួនសម្តែងយប់នេះ…ខ្ញុំសួរគាត់រឿងរ៉ាវរៀនសូត្រ។ ឥឡូវថៃទៅ រៀននៅបាត់ដំបងដោយសារជីដូនឈឺ ហើយជីដូនប្រាប់ថា បើចៅទៅច្រៀងចប់ហើយ ត្រូវត្រឡប់ទៅបាត់ដំបងវិញ» ។

បើតាមការរៀបរាប់របស់លោក មាស រិទ្ធី ច្បាស់ណាស់ ពេជ្រ ថៃ ជាក្មេងម្នាក់ដែលស្រលាញ់ជីដូន ព្រោះខ្លួនបាននៅជាមួយជីដូនតាំងពីក្មេងៗ ព្រោះម្តាយឪពុកត្រូវទៅធ្វើការនៅប្រទេសថៃ មិនសូវបានមើលថែខ្លួនដូចជីដូនឡើយ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post