header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ​ខណៈដំណោះស្រាយនៅមិនទាន់មានផ្លែផ្កា ពលរដ្ឋដែល​ទំនាស់​ដីធ្លីចំនួន៣ខេត្ត នៅម៉ោង៧៖៣០នាទីព្រឹកថ្ងៃចន្ទ ១៣កើតខែបឋមាសាឍឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ បានមកប្រមូលផ្ដគ្នានៅក្រសួងដែនដី នគរូបនីកម្ម និងសំណង់ រាជធានីភ្នំពេញ ដើម្បី​ជំរុញឲ្យ​ក្រសួងពន្លឿនការដោះស្រាយឲ្យ​បានឆាប់។

ពលរដ្ឋទាំង៣ខេត្តនោះ រួមមាន ៖

ទី១ ប្រជាពលរដ្ឋមក ពីឃុំព្រែកហូ, ឃុំជើងកើប , ឃុំអំពិលព្រៃ និងឃុំកន្តោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ចំនួនជាក់ស្ដែងជាង៣០នាក់ តំណាងឲ្យ​២៩២គ្រួសារ ដែលមានទំនាស់ជាមួយ​លោកស្រី​ឧញ៉ាសៀង ចាន់ហេង រំលោភយកដី៤៥០ហិកតា។

២ ប្រជាពលរដ្ឋមកពីភូមិសារ៉ាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង មានចំនួន១២នាក់ តំណាងឲ្យ​១០គ្រួសារ ត្រូវបានមេឃុំ រំលោភដី១២ហិកតា យកទៅលក់ឲ្យឈ្មួញ។

៣ ប្រជាពលរដ្ឋមកពីខេត្តសៀមរាបចំនួន៧នាក់ តំណាងឲ្យ​ចំនួន៤៧គ្រួសារ ត្រូវបានក្រុមហ៊ុនលីអ៊ំឆាយ និង លី អ៊ំអេង បានរំលោភយកដីដីចំនួន១៤៧ហិកតា។

បច្ចុប្បន្នពលរដ្ឋទាំង៣ខេត្តខាងលើនេះ កំពុងរង់ចាំការដោះស្រាយពី​ក្រសួងដែនដី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post