header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពត៖ មានករណីប្លន់ដែលបង្ករដោយជនសង្ស័យ ជាជនជាតិវៀតណាម និងបក្សពួកបានធ្វើសកម្មភាពប្រើប្រាស់អាវុធខ្លីចំនួន ០២ដើមមិនស្គាល់ម៉ាកបានធ្វើសកម្មភាពភ្ជង់ប្លន់ជនរងគ្រោះចំនួនបួននាក់ ជាអ្នកដំណើរ កាលនៅវេលាម៉ោង ១៨ និង ១៥នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងពោន ឃុំបន្ទាយមាស ស្រុកបន្ទាយមាសខេត្តកំពត ៖

ក្រោយធ្វើសកម្មភាពប្លន់រួច កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡេ វ៉ាន់ណាំ ភេទអាយុ ៥៤ឆ្នាំ ជនជាតិវៀតណាម រស់នៅទីក្រុងហ្វីញើន ខេត្តប៊ិញជិន ប្រទេសវៀតណាម និងដកហូតរថយន្តចំនួនមួយគ្រឿងម៉ាក ORLANDO LTZ CHEVROLET ពណ៌សពាក្យស្លាលេខ 51.G485.63 ពណ៌ស។

ជនរងគ្រោះខាងលើមានឈ្មោះដូចខាងក្រោម ៖

១.ឈ្មោះ តាំង ជុងលី ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ភ្នំពេញ។

២.ឈ្មោះ លឺន កាំគៀម ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម រស់នៅទីក្រុងហូជីមិញ 

៣.ឈ្មោះ ញ៉ គឺមអាន់ ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិវៀតណាម រស់នៅទីក្រុងសៃហ្កន

៤.ឈ្មោះ អេ វ៉ាន់គាន់ ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិចិនហុងកុង

សម្ភារៈបាត់បង់ប្រាក់ ១.០០០ដុល្លា, លិខិតឆ្លងដែន, ប័ណ្ណសំគាល់យានយន្តចំនួនមួយ និងឯកសារមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅមន្ទីយុត្តិធម៌កងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធី។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post