header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ របាយទឹកភ្លៀង នឹងធ្លាក់រាយប៉ាយឡើងវិញ ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ក្នុងបរិមាណទឹកពីមធ្យមទៅច្រើន។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី២៥ ខែមិថុនានេះ។

សេចក្ដីជូនដំណឹងបញ្ជាក់ថា បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមក ឃើញថា ខ្យល់មូសុងនិរតី បាន និងកំពុងបង្កើនឥទ្ធិពលសាជាថ្មីឡើងវិញ មកលើតំបន់មាត់សមុទ្រ។ ដោយឡែក ជ្រលងសម្ពាធទាប (នៅលើផ្ទៃដី) ក៏បាន និងកំពុងអូសបន្លាយកាត់លើព្រះរាជាណាចក្រកម្ពុជាផងដែរ។

យោងតាមការព្យាករណ៍ បាតុភូតធម្មជាតិទាំងពីរខាងលើនេះ នឹងធ្វើឲ្យមានភ្លៀងធ្លាក់រាយប៉ាយឡើងវិញ ពីមធ្យមទៅច្រើននៅក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post