header ads

Sponsor

ពិសី

ភ្នំពេញៈ យ៉ាងហោចណាស់មនុស្ស៣នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបាឡែន និងរថយន្តតាកូម៉ា ព្រលះគ្នាពេញទំហឹង បណ្តាលឲ្យខូចខាតយ៉ាងដំណំទាំងពីរគ្រឿង កាលពីវេលាម៉ោង៨៖៣០នាទីព្រឹក​ ថ្ងៃទីសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅផ្លូវបំបែក៦០ម៉ែត្រ ព្រំប្រទល់ខណ្ឌដង្កោ និងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្ត្រីកងរាជអាវុធហត្ថម្នាក់ ឈរជើងទីនោះ បានប្រាប់ថា រថយន្តកាមរីបាឡែន បានធ្វើដំណើរពីលិចមកកើត តាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងមូលដ្ឋានខណ្ឌដង្កោ។ ចំណែករថយន្តតាកូម៉ា ធ្វើដំណើរពីត្បូងមកជើង ក្នុងមូលដ្ឋានសង្កាត់ព្រែកហូរ។ រថយន្តទាំង២គ្រឿងបើកលឿនដូចគ្នា លុះមកដល់ចំណុចផ្លូវបំបែក ក៏បុកគ្នាលាន់ដូចរន្ទះ រងនូវការខូចខាតទាំងស្រុងមួយកំណាត់មុខ និងរងរបួសក្មេងម្នាក់ និងបុរសជាឪពុក ជាភាគីម្ចាស់រថយន្តតាកូម៉ា និងបុរសម្នាក់ទៀត ក៏រងរបួសដូចគ្នា ភាគីម្ចាស់រថយន្តកាមរីបាឡែន ។

ប្រភពដដែលបន្តថា ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានកម្លាំងកងរាជអាវុធហត្ថដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ចំណែករថយន្ត ក៏ត្រូវបានកម្លាំងនគរបាលចរាចរណ៍ស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post