header ads

Sponsor

ពិសី

ក្រចេះ៖ កម្លាំងនគរបាលក្រុងក្រចេះ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដោយដកហូតថ្នាំញៀនចំនួន៣កញ្ចប់ នៅចំណុចខ្នងទំនប់ ស្ថិតក្នុងភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ២៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៣៖៣០នាទីរសៀល។

សមត្ថកិច្ចឲ្យដឹងថា ក្រោមការចង្អុលបង្ហាញពីឧត្តមសេនីយ៍ស្នងការ និងគណៈបញ្ជាការឯកភាពក្រុង កម្លាំងនគរបាលក្រុងក្រចេះ ដឹកនាំដោយលោក សោរ វុទ្ធី ព្រះរាជអាជ្ញារងអមសាលាខេត្តក្រចេះ បានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រួមមាន ១.ឈ្មោះ សាយ ស៊ីវ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ, ២.ឈ្មោះ សោម សុរិន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ និងទី៣.ឈ្មោះ សុខ ស៊ាវវេញ ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ។ ការឃាត់ខ្លួនជនសង្ស័យ ធ្វើឡើងដោយសង្ស័យពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀននៅចំណុចកើតហេតុខាងលើ។

ក្រៅពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចក៏បានដកហូតវត្ថុតាង រួមមាន ម្ស៉ៅក្រាមពណ៌សចំនួន៣កព្ចាប់, ទុយោសម្រាប់ចូករំលែកគ្រឿងញៀនចំនួន៤, ថង់សម្រាប់ច្រករំលែកគ្រឿងញៀនមួយចំនួន និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ និងវត្ថុតាង ត្រូវបានឃាត់ និងរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post