header ads

Sponsor

ពិសី

ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់តំណែង អគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ ជូនលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងផ្ទេរតំណែងនាយសេនាធិការចម្រុះស្តីទី នៃកងយោធពលខេមរភូមិន្ទ និងតំណែងមេបញ្ជាការស្តីទី នៃកងទ័ពជើងគោកជូន លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក ។

ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិទាំងអស់ បានមកចូលរួមអបអរសាទរ ដល់ការចូលកាន់តំណែងរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា និង លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅក្រសួងការពារជាតិ នាព្រឹកនេះ ។

ការប្រគល់តំណែងស្តីទីសំខាន់ៗ ជូនដល់លោកទាំងពីររូប គឺធ្វើឡើងទៅតាមតម្រូវការចាំបាច់ ដោយសារតែ លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន, លោកនាយឧត្តមសេនីយ៍ គន់ គីម និង លោកនាយឧត្តមសេនីយ៍ មាស សុភា ជាកាតព្វកិច្ច ក្នុងការឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ ។

តាមប្រសាសន៍ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅក្នុងពិធីប្រគល់តំណែងស្តីទីសំខាន់ៗនេះ គឺលោក ហ៊ុន ម៉ាណែត អាចនឹងទទួលបានការដំឡើងឋានន្តរស័ក្តជានាយឧត្តមសេនីយ៍ (ផ្កាយមាស៤) ក្នុងពេលឆាប់ៗខាងមុខនេះ ដោយសារតែលោក ជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជានាយសេនាធិការចម្រុះស្តីទី និងជាមេបញ្ជាការស្តីទីកងទ័ពជើងគោក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post