header ads

Sponsor

ពិសី

ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ ក្រោមបញ្ជារបស់វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ ចេញល្បាតក្នុងភូមិសាស្រ្ត ប្រទះជួបជនសង្ស័យប្រព្រឹត្តបទល្មើស៣ករណីផ្សេងគ្នា ក្នុងរយៈពេលតែ២ម៉ោងកន្លះ ចាប់ខ្លួនជនសង្ស័យបាន៥នាក់ជាបន្តបន្ទាប់ នៅបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ចាប់ពីម៉ោង១២និង៣០នាទី រហូតដល់ម៉ោង៣រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ។

លោក សាន ប៉ែត នាយប៉ុស្តិ៍ចោមចៅ២ ឲ្យដឹងថា ក្រោមបញ្ជារបស់លោកអធិការខណ្ឌឲ្យកម្លាំងគ្រប់ជំនាញបណ្តាផ្នែកចំណុះអធិការដ្ឋានខណ្ឌ យកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ច តួរនាទី ជានគរបាលជាតិ បម្រើប្រជាពលរដ្ឋ ទើបកម្លាំងប៉ុស្តិ៍ចោមចៅ២ នៅរសៀលថ្ងៃទី២៩ ខែមិថុនានេះ ចុះបង្ក្រាបចាប់ជនសង្ស័យ ក្នុងបទល្មើស៣ផ្សេងគ្នា ៖

ករណីទី១ នៅវេលាម៉ោង១២និង៣០នាទី កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធ ត្រង់សហគមន៍១ បុរីសន្តិភាព២ រួមមាន ទី១ឈ្មោះ ស៊ុ វីរ៉ា ហៅស្រីកា ភេទស្រី អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ត្រូវជាប្រពន្ធ និងទី២ឈ្មោះ ឡាច ថានី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ត្រូវជាប្តី។ ទាំង២នាក់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិតាព្រហ្ម ឃុំព្រែកឯង ស្រុកកៀនស្វាយ ខេត្តកណ្តាល (ដកហូតបានថ្នាំញៀន២កញ្ចប់តូច)។

ករណីទី២ នៅវេលាម៉ោង១និង៣០នាទីថ្ងៃដដែល កម្លាំងនគរបាលដដែល ក្រោយពីមានកិច្ចសហការល្អជាមួយបងប្អូលប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចុះទៅបង្ក្រាបចាប់ជនសង្ស័យបានម្នាក់ ឈ្មោះ គុណ ជីលៀង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅផ្ទះលេខ១៧សេ បុរីសន្យិភាព២ មានស្រុកកំណើតភូមិប្រាំបីមុំ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ដកហូតថ្នាំញៀន១កញ្ចប់។

ករណីទី៣ កុំឲ្យប៉ូលិសទំនេរដៃ ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ ជុំវិញករណីជនសង្ស័យដើរគាស់ផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិ ទើបកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ ចុះទៅចំណុចបុរីសន្តិភាព២ ឃាត់ខ្លួនជនសង្ស័យ២នាក់, ទី១ឈ្មោះ ចេង សីហា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២ឈ្មោះ ញឹក សុបញ្ញា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅកន្លែងកើតហេតុ។

បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ មាន៣នាក់ ប្រុស២នាក់ ស្រីម្នាក់ ពាក់ព័ន្ធគ្រឿងញៀន។ ចំណែកជនសង្ស័យ២នាក់ទៀត ពាក់ព័ន្ធប្រព្រឹត្តអំពើលួច រួចនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ២ ដើម្បីបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋានបន្តនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post